• 2022-03-24 10:40:00
  • ព័ត៌មាន

ម្ដងនេះរាយសំណាញ់ខ្នាតយក្ស ស្ថាប័នចម្រុះពាក់ព័ន្ធ បើកការប្រជុំបង្រ្កាបបទល្មើសនេសាទចេញពីបឹងទន្លេសាបឱ្យអស់

  • 2022-03-24 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ សម្រាប់យុទ្ធនាការបង្ក្រាបករណីបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ស្ថាប័នចម្រុះពាក់ព័ន្ធ បានបើកកិច្ចប្រជុំហើយ។ កិច្ចប្រជុំនេះបានធ្វើឡើង នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។

សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើង ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រត្តិកម្មយ៉ាងដាច់ណាត់ ចេញបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាបង្ក្រាបពួកជនខិលខូលដែលប្រព្រឹត្តបទល្មើសបំផ្លាញធនធានជលផល នៅតាមភូមិសាស្ត្របឹងទន្លេសាបឲ្យអស់ ទោះត្រូវជនល្មើសនោះធំប៉ុណ្ណាក៏ដោយត្រូវចាប់ដាក់គុកឲ្យអស់ ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ បន្ទាប់ពីកើតមានបទល្មើស បំផ្លាញធនធានធម្មជាតិ និងមច្ឆាជាតិ ហិនហោចគួរឲ្យបារម្ភ។ សម្តេចថា ប្រសិនបើមិនទប់ស្កាត់ទាន់ពេលនោះទេច្បាស់ណាស់ពួកជនល្មើស នឹងបំផ្លាញធនធានជលផល និងកាប់ទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប នឹងរីករាលដាលជាបន្តបន្ទាប់ជាក់ជាមិនខាន ដូច្នេះ មន្ត្រីនិងស្ថានប័នដែលពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការរបស់ខ្លួន បង្ក្រាបពួកបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់