• 2022-03-28 05:05:00
  • ព័ត៌មាន

ពូកែច្នៃមែន! ព្រះសង្ឃក្នុងវត្តមួយនៅខេត្តព្រៃវែង យកចំបើងធ្វើជារូបខ្លា ត្រៀមសង្ក្រាន្តឆ្នាំថ្មី ស្អាតប្លែកគួរឱ្យសរសើរ

  • 2022-03-28 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយខកខានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ អស់រយៈពេល២ឆ្នាំដោយសារវិបត្តិកូវីដ១៩នោះ នៅឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឱ្យប្រជាពលរដ្ឋកម្ពុជា អាចកម្សាន្តសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំ២០២២នេះឡើងវិញ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ព្រោះយើងមិនមានការព្រួយបារម្ភខ្លាំងដោយសារជំងឺកូវីដ-១៩ ទៀតទេ ។

ទន្ទឹមនឹងនេះដែរ ឃើញថានៅតាមរាជធានីខេត្ត និងទីអារាមនីមួយៗទូទាំងប្រទេស បាននឹងកំពុងមមាញឹកក្នុងការត្រៀមរៀបចំអប់អរពិធីដ៏សំខាន់មួយនេះរៀងៗខ្លួន។ ដោយឡែក ថ្មីៗនេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុកមួយឈ្មោះថា វត្តឧត្តមមានជ័យ បានបង្ហោះពីរូបភាពជាច្រើនសន្លឹកបង្ហាញពី ព្រះសង្ឃនៅក្នុងទីអារាមនេះ បានយកចំបើងច្នៃចេញជារូបសត្វខ្លា យ៉ាងស្រស់ស្អាត ប្លែកភ្នែក ពិតជាកម្រឃើញ សម្រាប់ត្រៀមអប់អរពិធីសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំខាលដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

តាមការបញ្ជាក់ពីប្រភពខាងលើ បានឱ្យដឹងបន្ថែមថា ខ្លាចំបើងនេះ ធ្វើរួចរាល់បាន៥០% ហើយ ដោយខ្លានោះជារូប ខ្លាញី ជាគូនឹងទេវតាស្រី ត្រៀមសម្រាប់ទទួលទេវតាឆ្នាំថ្មី អប់អរសង្ក្រាន្តឆ្នាំថ្មី តំណាងឆ្នាំខ្លា និងដើម្បីបង្ហាញដល់បរិស័ទមកជួបជុំគ្នាច្រើនកម្សាន្តសប្បាយនាថ្ងៃចូលឆ្នាំក្នុងទីអារាមឧត្តមមានជ័យ ហៅវត្តពាម ស្រុកពាមរក៍ ខេត្តព្រៃវែងនេះផងដែរ ៕

ប្រភពរូបភាព៖ វត្តឧត្តមមានជ័យ

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់