• 2022-03-29 04:36:00
  • ព័ត៌មាន

សៀមរាបយក​ភ្ញៀវទេសចរអស់ហើយ នេះ​ហើយទិដ្ឋភាពក្រុង​សៀមរាប រៀបចំត្រៀមបុណ្យចូលឆ្នាំថ្មី ស្អាត មនោរម្យ ទប់អារម្មណ៍សឹងមិនបាន

  • 2022-03-29 04:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជាពិធីដ៏សំខាន់បំផុតមួយសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងជាឱកាសដ៏សែនមានអត្ថន័យមួយឆ្នាំមានតែម្តង ដែលបងប្អូនអាចចំណាយពេលជាមួយក្រុមគ្រូសារមនុស្សជាទីស្រឡាញ់បានយ៉ាងសប្បាយរីករាយ។ បន្ទាប់ពីខកខានប្រារព្វអស់រយ:ពេល២ឆ្នាំដោយសារតែវិបត្តិកូវីដ១៩ ឆ្នាំថ្មី២០២២នេះរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យរាជធានីខេត្តទូទាំងប្រទេសត្រៀមរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំឡើងវិញ។

ប្រសិនបើគ្រលេកមើលទិដ្ឋភាពសៀមរាបអង្គរឯណេះវិញ ឃើញ ថាបាននឹងកំពុងមមាញឹករៀបចំតុបតែងលម្អសម្រស់ នៅតាមដងវិថីតូចធំ អមដោយធម្មជាតិដើមឈើតូចធំម្លប់ត្រឈឹងត្រឈៃយ៉ាងស្រស់បំព្រងនិងមានបំពាក់ទៅដោយទង់ជាតិកម្ពុជាយ៉ាងប្រណីត បូកផ្សំនឹងតំបន់ដងស្ទឹងសៀមរាបទៀតសោត ក៏កំពុងតែសម្រុករៀបចំលម្អ ត្រៀមទទួលភ្ញៀវទេសចរមកកម្សាន្តឃើញហើយគឺថាទប់ចិត្តពុំបានចង់តែទៅកម្សាន្តភ្លាមៗតែម្តង។

ប្រភពរូបភាព៖ អង្គរ ដែនដីនៃអាទិទេព - Land of God King និងរដ្ឋបាលខេត្តសៀមរាប

អត្ថបទ៖ San Sothearort

មតិយោបល់