• 2022-03-29 05:07:02
  • ព័ត៌មាន

បើ​អត់​ដឹង​រឿង អាច​ផុង​ខ្លួន​ក្នុង​ការ​កក​ស្ទះ ព្រោះ​ថ្ងៃ ៣១ សាលា​រាជធានី​បិទ​ផ្លូវដើម្បី​ដាក់​ដំណើរ​ការ​ស្ពាន​១មួយ​កន្លែង

  • 2022-03-29 05:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ប្រកាស​ប្រមាណ​១ម៉ោង​មុន​នេះ ពី​ការ​បិទ​ចរាចរណ៍​ឆ្លង​កាត់​ផ្លូវ​ប្រសព្វ​រង្វង់​មូលចោមចៅ ដើម្បី​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដីចោមចៅ​ដែល​ត្រូវ​បាន​សាងសង់​រួចរាល់​ជា​ស្ពាពរ។

សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នឹង​ចូល​រួម​ធ្វើ​ជា​អធិបតី និង​ថ្លែង​សារ​នានា​ទៅ​កាន់​សាធារណជន។ ដូច្នេះ​ហើយ ដើម្បី​ចៀសវាង​ការ​កក​ស្ទះ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ដើម្បី​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ចរាចរណ៍​ត្រូវ​ឆ្លង​កាត់​តំបន់​ខាង​លើ គួរ​ចៀស​ការ​ចរាចរណ៍​ឆ្លង​កាត់​តំបន់​ដែល​នឹង​ត្រូវ​បិទ​បណ្ដោះ​អាសន្ននេះ។

អាន​លម្អិត​សេចក្ដី​ជូន​ដំណឹង​របស់ រដ្ឋបាល​រាជធានី​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់