- 2022-03-30 05:09:19
- ព័ត៌មាន
ទិដ្ឋភាព! ទីក្រុងកំពង់ផែ Mariupolក្លាយជាទីក្រុងខ្មោចដោយសារគ្រប់ផ្លោងរុស្ស៊ី បន្ទាប់ពីរដ្ឋធានីគៀវ ក្លាយជាផេះផង់
- 2022-03-30 05:09:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាព! ទីក្រុងកំពង់ផែ Mariupolក្លាយជាទីក្រុងខ្មោចដោយសារគ្រប់ផ្លោងរុស្ស៊ី បន្ទាប់ពីរដ្ឋធានីគៀវ ក្លាយជាផេះផង់
ចន្លោះមិនឃើញ
មកទល់ពេលនេះគិតត្រឹមថ្ងៃទី ៣០ ខែមីនា អស់រយ:ពេល មួយខែមួយសប្តាហ៍ហើយ ដែលបុរសខ្លាំងរុស្ស៊ីលោកពូទីន បានបញ្ជាឲ្យកងទ័ពរបស់ខ្លួនបើកប្រតិបត្តិការយោធា ឈ្លានពានប្រទេសអ៊ុយក្រែន ។
ទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែនត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើរក្លាយជាផេះផង់ ក្រោមស្នាដៃរបស់ទាហ៊ានរុស្ស៊ីតាមរយ:ការបាញ់គ្រាប់ផ្លោង ទម្លាក់គ្រាប់បែក និងមីស៊ីលជាបន្តបន្ទាប់ឥតឈប់ឈរ ជាក់ស្តែង ក្រោយពីទីក្រុងគៀវរដ្ឋធានីរបស់អ៊ុយក្រែនត្រូវបានគេហៅថា ទីក្រុងខ្មោចពេលនេះ ទីក្រុងកំពុងផែភាគខាងត្បូងនៃអ៊ុយក្រែនដូចគ្នាក៏ត្រូវបានហៅថាជាទីក្រុងខ្មោចផងដែរ ដោយអាគារប្រមាណ ៩០% ក្នុងទីក្រុងកំពង់ផែនេះត្រូវបានខូចខាត និងប្រហែល ៤០% ត្រូវបានបំផ្លិចបំផ្លាញ គ្មានសល់ សល់តែដាមដៅគ្រាប់ផ្លោងពាសពេញទីក្រុងទាំងមូល។
លើសពីនេះទៅទៀតក្រៅពីអាគារត្រូវកម្ទេចឲ្យឆេះអស់សល់តែផេះ យ៉ាងហោចណាស់ក៏មានពលរដ្ឋអ៊ុយក្រែនជិត ចំនួន៥.០០០នាក់រួមទាំងកុមារ ២១០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងទីក្រុង Mariupol នេះផងដែរ បើយោងទៅតាមបើទៅតាមយោងទៅតាមរបាយការណ៍របស់អ្នកនាំពាក្យអភិបាលក្រុងឲ្យដឹងថាមកទល់ពេលនេះ ខណ:ពលរដ្ឋអ៊ុយក្រែនជាច្រើននាក់ទៀត កំពុងលាក់ខ្លួននិងជាប់គាំងនៅក្នុងទីក្រុងនេះជាមួយនឹងភាពភ័យខ្លាចខ្វះម្ហូបអារហារហូបចុក និងខ្វះខាតទឹកប្រើប្រាស់គ្រប់គ្រាន់៕
ខាងក្រោមនេះជាទិដ្ឋភាព ទីក្រុងMariupo ថតដោយសារព័ត៌ The Guardian ដែលត្រូវបានបានក្លាយជាទីក្រុងខ្មោច មើលហើយគួរឲ្យស្រណោះជាទីផុត៖