- 2022-03-31 03:30:00
- ព័ត៌មាន
ទិដ្ឋភាពស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ខ្វែងខ្វាត់ស្រស់ស្អាតណាស់ ជិះមិនស្រួលអាចវង្វេង
- 2022-03-31 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ខ្វែងខ្វាត់ស្រស់ស្អាតណាស់ ជិះមិនស្រួលអាចវង្វេង
ចន្លោះមិនឃើញ
ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ រាជធានីភ្នំពេញ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បន្ទាប់ពីគម្រោងសាងសង់បានបញ្ចប់ ១០០ភាគរយ ។ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ បានចំណាយថវិកាសាងសង់ប្រមាណ ២២ លានដុល្លារក្នុងគម្រោងដើម្បីជួយដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ដែលនឹងផ្ដល់ប្រយោជន៍ច្រើនសម្រាប់ពលរដ្ឋ ។ ការសាងសង់ស្ពាននេះគឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយត្រូវបានម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើពេល ៣០ ខែ តាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ៕
សូមទស្សនា ទិដ្ឋភាពជាច្រើនសន្លឹកដែលក្រុមការងារSabayផ្ដិតយកដោយផ្ទាល់នាព្រឹកនេះ៖