• 2022-03-31 08:07:03
  • ព័ត៌មាន

មកស្គាល់ឡាន​តម្លៃ ១៥០លានផោន របស់ពូទីន ដែល​បំពាក់ដោយប្រព័ន្ធការពារសុវត្ថិភាពទំនើបបំផុត

  • 2022-03-31 08:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំរបស់រុស្សី លោក ពូទីន ត្រូវបានសារព័ត៍មានជាច្រើនចុះផ្សាយថាលោកចូលចិត្តប្រើប្រាស់របស់ទំនើបៗ និងប្រណិត ហើយមានតម្លៃកប់ពពក។

ក្រៅពីនាឡិកាដៃតម្លៃ ៣០មុឺនផោន និងឈុតអាវធ្វើពីសូត្រតម្លៃ ២ពាន់ផោន លោកពូទីន កំពុងប្រើប្រាស់រថយន្ត១គ្រឿង ដែលមានតម្លៃថ្លៃកប់ក្តោង។ រថយន្តដ៏ប្រណិត ៧កៅអី ម៉ាក Aurus Kortezh កំពុងត្រូវបានប្រើប្រាស់ដោយមេដឹកនាំវិមានក្រឹមឡាំង ពូទីន។ រថយន្តនេះ មានតម្លៃរហូតដល់ទៅ ១៥០លានផោនឯណោះ។

រថយន្តប្រភេទនេះ មានសមត្ថភាពអាចទប់ទល់ការវាយប្រហារដោយឧស្ម័នគីមី និង គ្រាប់បែក។ ក្រៅពីនេះវាបំពាក់ដោយកាមេរ៉ាសម្រាប់ថតពេលយប់ និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត ដែលមានភាគរយខ្ពស់ធានានូវអាយុជីវិតរបស់មេដឹកនាំកំពូលរបស់រុស្សី៕

ប្រភព៖ metro.co.uk ប្រែសម្រួល ៖ សង្ហា

មតិយោបល់