- 2022-03-31 09:54:17
- ព័ត៌មាន
អស្ចារ្យណាស់! កំពង់ផែទេសចរណ៍កំពតជាមួយនឹងស្ថាបត្យកម្មល្អឯក នឹងនាំកម្ពុជាទៅកាន់ពិភពលោក ឆាប់ៗ
- 2022-03-31 09:54:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យណាស់! កំពង់ផែទេសចរណ៍កំពតជាមួយនឹងស្ថាបត្យកម្មល្អឯក នឹងនាំកម្ពុជាទៅកាន់ពិភពលោក ឆាប់ៗ
ចន្លោះមិនឃើញ
កំពង់ផែទេសចរណ៍ខេត្តកំពតនឹងក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរណ៍មកពីប្រទេសថៃ និងវៀតណាមចូលមកកាន់កម្ពុជា និងតភ្ជាប់ខេត្តកំពតនៃប្រទេសកម្ពុជាទៅកាន់ពិភពលោក ក្រោយពីគម្រោងបញ្ចប់ការសាងសង់ ជាស្ថាពរថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
បន្ថែមពីលើនេះ កំពង់ផែនេះនឹងជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង តាមរយៈកំពង់ផែនេះនឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាឲ្យកាន់តែទាក់ទាញ ពិសេសនឹងចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា កំពង់ផែទេសចរណ៍ខេត្តកំពត មានទីតាំងស្ថិតនៅស្រុកទឹកឈូ កំពុងសាងសង់នៅលើផ្ទៃដីទំហំ៤ហិកតាមានជម្រៅ៤,៥ម៉ែត្រ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណជិត១០លានដុល្លារអាមេរិក មកទល់ពេលនេះសម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៣,៤១ % ហើយអាចផ្ទុកមនុស្ស និងទទួលភ្ញៀវទេសចរ បានពី៣០០នាក់ ទៅ៤០០នាក់៕ កំពង់ផែនេះក៏ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ។