• 2022-04-01 01:36:26
  • ព័ត៌មាន

នេះ​ជា​ថ្ងៃ​ទី១ "បុណ្យ​ភូមិ" ក្រោយ​ខកខាន​២​ឆ្នាំ ទៅលេង​មើល៍ តើ​មាន​អ្វី​ប្លែក?

  • 2022-04-01 01:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​តាម​ការ​បើក​ចំហរ​គ្រប់​សកម្មភាព​នានា ក៏​ជា​ប្រកាស​ឲ្យ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​របស់​រាជរដ្ឋាភិបាល "បុណ្យ​ភូមិ​" កម្មវិធី​ជួប​ជុំ​មាន​លក្ខណៈ​ជា​អត្តសញ្ញាណខ្មែរ​ក៏បាន​បើក​ប្រារព្ធ​នៅ​ទីតាំង​ផ្ទាល់​វិញ​ដែរ ក្រោយ​ប្រារព្ធ​តាម​រយៈ​អនឡាញ ២ឆ្នាំ​ជាប់​គ្នា​ដោយ​សារ​កូវីដ១៩។

ក្រុម​ការងារ​រៀប​ចំ "បុណ្យភូមិ" បាន​ប្រកាស​ពី​ផែន​ការ​នេះ ក្រោយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ពី​ការ​ប្រកាស​របស់​រាជរដ្ឋាភិបាល ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ព្រឹត្តិការណ៍​ឆ្នាំ​ទី​៩​នេះ នឹង​ប្រារព្ធ​នៅ​២ទី​តាំង​ផ្សេង​គ្នា​ថែម​ទៀត និង​ធ្វើ​២សប្ដាហ៍(ប្រារព្ធ​២ដង) ដែល​នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត ឬ​មិត្ត​យុវវ័យ​មាន​លទ្ធភាព​កាន់​តែ​ច្រើន​ដើម្បី​ចូល​រួម​សកម្មភាព​សប្បាយ​ៗ ជា​របៀបរបប​របស់​ខ្មែរ។

តាម​ក្រុម​ការងារ "បុណ្យ​ភូមិ" បាន​ឲ្យដឹង​ថា កម្មវិធី​នឹងបើកទទួលសាធារណជននិងភ្ញៀវកិត្តិយស (ដែលត្រូវបានស្គាល់ថាជា អ្នកស្រុកបុណ្យភូមិ) ទាំងអស់អោយបានចូលរួមកម្សាន្ដនៅទីតាំងផ្ទាល់តែម្តង។ ចំពោះការ​រៀប​ចំទី១ ក៏ដូច​​ទីតាំង​ទី​១ គឺ​ចាប់​ផ្ដើម​នៅ​ថ្ងៃទី ១-២-៣ ខែមេសា ឆ្នាំ២០២២ នៅ​ទីតាំង Factory Phnom Penh។

ដោយ​ឡែក​សម្រាប់​ការ​ប្រារព្ធ​លើក​ទី២ គឺ​នៅ​ថ្ងៃ​ទីថ្ងៃទី ៨-៩-១០ ខែមេសា ឆ្នាំ​២០២២។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បើក​បង្ហាញ​ពី​ទីតាំង​ជាក់​លាក់​នោះ​ទេ។ ទោះ​យ៉ាង​នេះ​ក្ដី​ក្រុម​ការងារ "បុណ្យ​ភូមិ" បង្ហើប​ថា ពិធី​នឹង​ធ្វើ​នៅ​ក្នុង​វត្ត​ដូច​បណ្ដា​ឆ្នាំ​មុន​ដែរ តែ​ទីតាំង​ជាក់​លាក់​ថា​ទី​វត្ត​អារាម​ណា​មួយ នៅ​តំបន់​ខាងណា ក្រុម​ការងារ "សុំលាក់សិន"។

គ្រាន់​តែ​លឺ រំភើប​បាត់​ហើយ អីចឹង​តោះ...ទៅ​លេង​បុណ្យ​ភូមិ​ទីតាំង​ទី១​មួយ​សិន!

អត្ថបទ៖ ទារិកា

មតិយោបល់