• 2022-04-01 02:46:06
  • ព័ត៌មាន

បុណ្យភូមិឆ្នាំនេះញាក់ណាស់! កន្លែងរាំវង់ លេងល្បែងប្រជាប្រិយ មើលល្ខោន ត្រៀមរួចហើយ ប្លែកសាហាវ

  • 2022-04-01 02:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យភូមិឆ្នាំ ២០២២ បានវិលត្រឡប់មកវិញហើយ ជាមួយគំនិតច្នៃប្រឌិតការរៀបចំកាន់តែស្អាតប្លែក មិនឱ្យអ្នកគាំទ្រខកបំណងនោះទេ។ អ្វីៗបានត្រៀមរួចជាស្រេចជាមួយការតុបតែងលម្អប្លែកៗ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

បុណ្យភូមិ ជាពិធីជួបជុំយុវជនដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ប្រមូលផ្ដុំដោយសិល្បៈវប្បធម៌ ការកម្សាន្តដ៏សម្បូរបែប រៀបចំដោយយុវជនវ័យក្មេងមួយក្រុមឈ្មោះ «ភ្លើងគប់» បានចាប់ផ្ដើមឡើងវិញ ក្រោយអាកើខាន ២ឆ្នាំដោយសារការរាតត្បាតវីរុសកូវីដ-១៩ ។ ការវិលត្រឡប់មកវិញនៃពិធីបុណ្យដ៏ល្បីមួយនេះ គឺក្រុមការងារបានសម្រិតសម្រាំងរៀបចំកាន់តែប្លែក និងធ្វើឱ្យកាន់តែធំឡើងជាងបណ្ដាឆ្នាំមុនៗទៅទៀត។

ថ្ងៃទី ១ មេសា ២០២២ ជាថ្ងៃទី១ នៃពិធីបុណ្យភូមិសប្ដាហ៍ទី១ រៀបចំនៅ Factory Phnom Penh បានត្រៀមខ្លួនរួចជាស្រេចហើយរង់ចាំយុវវ័យ ប្រុស-ស្រី អ្នកស្រុក អ្នកភូមិយើងទៅលេងកម្សាន្ត ចូលរួមដោយសេរី លេងល្បែងប្រជាប្រិយ រាំវង់ មើលល្ខោន ទិញអាហារឆ្ងាញ់ៗ។ តោះ! អ្នកស្រុកយើងទៅលេងបុណ្យភូមិ! អត់ម៉េចបានបុណ្យភូមិឆ្នាំហ្នឹង!

រូបភាពដោយ៖ Réak Wáítíng

មតិយោបល់