• 2022-04-01 09:10:44
  • ព័ត៌មាន

ត្រៀមទៅកម្សាន្តបងប្អូន! ខេត្តកំពង់ស្ពឺរៀបចំប្រណាំងរទេះសាឡីគោលឿនវិញហើយ ចូលរូមសប្បាយទាំងអស់គ្នា

  • 2022-04-01 09:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាដំណឺងដ៏រីករាយមួយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលទន្ទឹងរងចាំទស្សនាកម្សាន្ត ពិធីប្រណាំងរទេះសាឡីគោលឿននៅកំពង់ស្ពឺ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្តផ្ទាល់ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) និងសមាគមគោខេត្តកំពង់ស្ពឺ បានសម្រេចរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

ការប្រារព្ធ ពិធីប្រណាំងរទេះសាឡីគោលឿននឹងត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ នៅទីលានប្រណាំងដែលស្ថិតនៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលចូលរួមទស្សនាកម្សាន្តដោយ ប៉ុន្តែកុំភ្លេចវិធានការបីកុំបីការពារផងដែរ។

សូមជម្រាបថា ពិធីប្រណាំងរទេះសាឡីគោលឿនត្រូវបានប្រព្រឹត្តឡើងជាទូទៅនៅខេត្តកំពង់ស្ពឺក្នុងគោលបំណងបន្តរក្សាយ៉ាងគង់វង្សនិងស្ថិតស្ថេរបំផុតនូវវប្បធម៌ទំនៀមទម្លាប់ ប្រពៃណីតាំងពីបរមបុរាណរៀងមក បើទោះជាពលរដ្ឋកម្ពុជាមួយចំនួនធំបានផ្លាស់ប្តូរមកប្រើប្រាស់គោយន្តដើម្បីជួយក្នុងការងារកសិកម្មរបស់ខ្លួនក៏ដោយ ក៏ពលរដ្ឋខ្មែរនៅតែចងចាំនិងរក្សាប្រពៃណីទំនៀមទម្លាប់នៃការប្រើប្រាស់រទេះសាឡីនេះដដែល។

ប្រភព៖មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់