• 2022-04-04 02:13:06
  • ព័ត៌មាន

មិន​នឹក​ស្មាន​ថា "បុណ្យ​ភូមិ" ឆ្នាំ​នេះ មនុស្ស​ចូល​រួម​ភ្លូក​ទឹក​ភ្លូកដី មើល​តែ​រូប​ទាំង​នេះ​ក៏​សប្បាយ​ដែរ!

  • 2022-04-04 02:13:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យភូមិ​ឆ្នាំ ២០២២ សប្ដាហ៍ទី១ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​​នៅ​ The​Factory​Phnom​Penh បាន​បញ្ចប់​ទៅ​ហើយ ក្រោយ​ពី​បាន​អូសទាញ​យក​មនុស្ស​ទៅ​ចូល​រួម​រាប់​ពាន់​ម៉ឺននាក់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។

មនុស្ស​ម្នា ពិសេស​ក្រុម​យុវជន​ខ្មែរ បាន​សំរុក​ទៅលេងកម្សាន្ត ដោយ​ការ​​រាំរែក ​លេងល្បែង​ប្រជាប្រិយ ទិញ​ទំនិញ​ ញុំា​នំ​ចំណី​ដែល​ភាគ​ច្រើន​ជា​ម្ហូប​អាហារ​តំណាង​ជាតិ​ខ្មែរ​ដូច​ជា នំ​បញ្ចុក​ជា​ដើម ក្រោម​បរិយាកាស​អធិកអធ័ម​ក្រៃ​លែង។ ស្ថានភាព​នេះ គេ​ស្ទើរ​តែ​មិន​ជឿ​ថា​អាច​ទៅ​រួច ដោយ​​សារ​ថា ស្រមោល​កូវីដ១៩​នៅ​តែ​លង​បន្លាច​នៅ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ ព្រឹត្តិការណ៍​មាន​ទម្រង់​ប្រពៃណី ជា​កន្លែង​ជួប​ជុំ​យុវជន​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ដែល​បាន​ខកខាន​ការ​រៀប​ចំ​ផ្ទាល់ ចំនួន ២​ឆ្នាំ​មក​ហើយ​នោះ កញ្ឆក់​យក​ការ​គាំទ្រ​យ៉ាង​សម្បើម។ "បុណ្យ​ភូមិ" ដែល​រៀប​ចំ​ដោយ​ក្រុម "ភ្លើង​គប់" បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​សប្ដាហ៍​ទី​១​ហើយ គិត​ត្រឹម​ម្សិលមិញ​នេះ។

តាម​ការ​បញ្ជាក់​របស់​ក្រុម​ការងារ "បុណ្យភូមិ" បាន​ឲ្យ​ដឹង​ថា កម្មវិធី​ដ៏​អស្ចារ្យ​នេះ នឹង​បន្ត​បេសកកម្ម​នា​សប្ដាហ៍​ទី២​ទៀត នៅ​ចុង​សប្ដាហ៍​នេះ។ ខុស​ពី​លើក​ទី​១ បុណ្យភូមិ​ឆ្នាំ ២០២២ ត្រូវ​បាន​រៀប​ចំ​នៅ​កណ្ដាល​រាជធានី ប៉ុន្តែ​បេសកកម្ម​សប្ដាហ៍​ទី២ នឹង​ធ្វើ​នៅ​ទីវត្ត​អារ៉ាម​ដូច​បណ្ដា​ឆ្នាំ​មុន​ដែរ។ យ៉ាង​ណា ក៏ដោយ​ក្រុម "ភ្លើង​គប់" នៅ​មិន​ទាន់​បញ្ចេញ​ឲ្យ​ដឹងនៅ​លើយ​ទេ​ថា "បុណ្យ​ភូមិ" សប្ដាហ៍​ទី២ នឹង​ធ្វើ​នៅ​វត្ត​ណា!

ចង់​ដឹង រង់ចាំ​អ៊ុត​ទាំង​អស់​គ្នា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត។ តើ​ប្រិយមិត្ត ចង់​ឲ្យ​បុណ្យ​ភូមិ ធ្វើ​នៅ​វត្ត​ណា​ដែរ?

រូបថត៖ ស៊ន ដាវីដ

អត្ថបទ៖ ទារិកា

មតិយោបល់