• 2022-04-05 00:00:06
  • ព័ត៌មាន

មិនដឹងចេត្រ ឬកក្ដិកទេ! ចាប់ពីស្អែកនេះទូទាំងប្រទេសកម្ពុជា នឹងចុះត្រជាក់ត្រឹមជាង ២០អង្សារ

  • 2022-04-05 00:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពល ជាបន្តបន្ទាប់ ៖ នៅថ្ងៃទី ៦-៩ ខែមេសា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ។ - នៅថ្ងៃទី ១០-១២ ខែមេសា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

· សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C

· សីតុណ្ហភាពអតិបរមា មាន ៣៣-៣៦ °C

  • នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C

  • នៅថ្ងៃទី១១-១២ ខែមេសា នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើ ។

៣-តំបន់មាត់សមុទ្រ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ ºC

  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC

នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ ។

អាស័យស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូន សូមសាធារណជនទទួលជ្រាបជាពត៌មាន ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់