- 2022-04-05 07:00:00
- ព័ត៌មាន
អីយ៉ា! ស្ងាត់ៗខេត្តកំពតឯណោះ តែងខ្លួនបង្អួតសម្រស់មិនចាញ់ខេត្តផ្សេងៗឡើយ
- 2022-04-05 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីយ៉ា! ស្ងាត់ៗខេត្តកំពតឯណោះ តែងខ្លួនបង្អួតសម្រស់មិនចាញ់ខេត្តផ្សេងៗឡើយ
ចន្លោះមិនឃើញ
ស្របពេលដែលពិធីចូលឆ្នាំប្រពៃណីជាតិ កាន់តែខិតកៀកចូលមកដល់ តាមបណ្ដារាជធានីខេត្តទូទាំងប្រទេសកម្ពុជាបាននឹងកំពុង ញ៉ាប់ដៃញ៉ាប់ជើង រៀបចំតុបតែងលម្អ នៅតាមដងវិថីបំពាក់ភ្លើងព័ណ ផ្កាភ្ញីយ៉ាងស្រស់ត្រកាល ដើម្បីអបអរពិធីដ៏សំខាន់មួយនេះ និងស្រូបទាញទេសចរឲ្យមកលេងកម្សាន្តនៅតាមកន្លែងរៀងៗខ្លួន ។
ទន្ទឹមនេះដែរ បើយើងគ្រលេកទៅមើលខេត្តកំពត ឯនាយប៉ែកនិរតីឯណោះវិញ ឃើញថាមានការតុបតែងភ្លើងព័ណល្អភ្លឺចិញ្ចាច តាមដងវិថីប្របដងព្រែក ចាំងឆ្លុះផ្ទៃទឹកបញ្ចេញព័ណចម្រុះ ស្រស់ស្អាតបំផុតក្នុងរាត្រីកាល លាយឡំជំនោរខ្យល់បោកបក់ត្រជាក់តិចៗ ហាក់កំពុងរំលាយកង្វល់ទេសចរឲ្យរសាយបន្តិចម្ដងៗ កាលបើបានដល់ទីឋាន ដ៏ត្រកាលមួយនេះហើយ ។
តាមការឲ្យដឹងពីទំព័រហ្វេសប៊ុក បេះដូងកំពត បានឲ្យដឹងបន្ថែមថា អាជ្ញាធរខេត្តកំពតបាននឹងកំពុងត្រៀមតុបតែងលម្អ បន្ថែមទៀត នៅទីតាំងសំខាន់ៗក្នុងក្រុងកំពត ដើម្បីធ្វើយ៉ាងណាសម្រាប់ ត្រៀមទទួលភ្ញៀវទេសចរមកកម្សាន្ត ក្នុងខេត្ត ឃើញទិដ្ឋភាពនេះរំភើបនឹកចង់ទៅលេងកំពតបឆាប់ៗតែម្ដង ៕