• 2022-04-08 02:02:42
  • ព័ត៌មាន

ដល់​វេលា​ហើយៗ! មើល​តែ​កម្មវិធី "បុណ្យ​ភូមិ" សប្ដាហ៍​ទី២ សប្បាយ​មុន​បាត់​ទៅ​ហើយ!

  • 2022-04-08 02:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ជោគជ័យ​ក្នុង​ដំណើរ​ការ​នៅ​សប្ដាហ៍​ទី១ ថ្ងៃ​នេះ មក​ដល់​កម្មវិធី "បុណ្យ​ភូមិ" យើង​ទៀត​ហើយ ដោយ​កម្មវិធី​នឹង​ចាប់​ផ្ដើម​បើក​ពី​ម៉ោង ១០​ព្រឹក​ថ្ងៃ​នេះ​តទៅ​ហើយជាមួយ​នឹង​កាលវិភាគ​សម្ដែង​ជាច្រើន គ្រាន់​តែ​ឃើញ​ដឹង​តែ​សប្បាយ​មុន​បាត់​ទៅ​ហើយ។

ក្រុម​ភ្លើង​គប់ ដែល​ជា​ម្ចាស់​រៀប​ចំ​កម្មវិធី "បុណ្យ​ភូមិ" បាន​បញ្ចេញ​កាល​វិភាគ ប្រយោជន៍​ដើម្បី​ឲ្យ​ប្រិយមិត្ត​ដឹង​ពី​វេលា​សម​គួរ ដែល​ពួក​គេ​អាច​ត្រៀម​ខ្លួន​បាន និង​ទៅ​តាម​អ្វី​ដែល​ពួក​គេ​ពេញចិត្ត។ តាម​កាលវិភាគ​នោះ​បាន​ឲ្យ​ដឹង​ថា៖

ផ្សារ​បុណ្យ​ភូមិ នឹង​បើក​ដំណើរ​មុន​គេ​នៅ​ម៉ោង ១០ព្រឹក​ថ្ងៃ​ទី ៨ មេសា នេះ។ បន្ត​មក​ម៉ោង ១​រសៀល គឺ​ជា​កម្មវិធី​រាំ​លេង​កម្សាន្ត និង​លេង​ល្បែង​ប្រជាប្រិយខ្មែរ។ នៅ​ម៉ោង ៣រសៀល និង​ម៉ោង ៥ មាន​របាំ​ត្រុដិ និង​របាំ​គោះអង្រែ។ កម្មវិធី​ចុង​ក្រោយ​សម្រាប់​បុណ្យ​ភូមិ​ថ្ងៃ​ទី ១ គឺ​កម្មវិធី​ទស្សនា​ល្ខោន​យីកេ។

មក​ដល់​ថ្ងៃ​ទី២ និង​ទី៣ នៃ "បុណ្យ​ភូមិ" ក៏​មាន​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត។ យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​នោះ មាន​កម្មវិធី​បន្ថែម​ថ្មី​មួយ​ទៀត ដែល​មិន​មាន​ក្នុង​កាល​វិភាគ​របស់ "បុណ្យភូមិ" ពី​ដំបូង​នោះ គឺ​ការ​ប្រគំតន្ត្រី​របស់ Smart ។ កម្មវិធី​នេះ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា "តន្ត្រី​ភូមិ Smart" ដោយ​ប្រមូល​ផ្ដុំ​សិល្បករ​ល្បី​ៗ​វ័យ​ក្មេង​របស់​ Pleng មាន​ដូច​ជា មាស សុខ​សោភា អ៊ុក សុវណ្ណារី កែវ ទិត្យ​ផល្លី កាតុ និង​យាយយ៉យ។

កម្មវិធី​តន្ត្រី​នេះ នឹង​ប្រគំ​ជូន​អ្នកភូមិ "បុណ្យភូមិ" ចំនួន ៣ថ្ងៃ​ដូច​គ្នា ដោយ​ក្នុង​នោះ ថ្ងៃទី១ មានការចូលរួមដោយតារាចម្រៀងវ័យក្មេងសំឡេងស្រួយស្រែសដូចសារិកា កែវ ទិត្យផល្លី និងតារាចម្រៀងស្រីមុខគួរឲ្យស្រលាញ់ អ៊ុក សុវណ្ណារី។ សម្រាប់ថ្ងៃទី២ គឺមានវត្តមានរបស់តារាស្រីសម្លេងស្រទន់មានមន្តស្នេហ៍ មាស សុខសោភា និងសម្រាប់ថ្ងៃទី៣ មានតារាកំប្លែងស្រីសម្តីចាក់ទឹកមិនលេច អ្នកនាង កាតុ និង អ្នកចម្រៀងអាយៃស្រី យាយ យ៉យ៕

អត្ថបទ៖ ទារិកា

មតិយោបល់