• 2022-04-08 06:55:00
  • ព័ត៌មាន

អស្ចារ្យខ្មែរធ្វើបាន! រូបបដិមា«ព្រះថោងនាងនាគ»ដ៏ធំសម្បើម នឹងដំឡើងរួចរាល់ទាំងស្រុង មុនថ្ងៃ១៤នេះហើយ

  • 2022-04-08 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបសំណាក «ព្រះថោងនាងនាគ» ជាបដិមាដ៏ធំសម្បើមកម្ពស់រហូតដល់ជាង២០ម៉ែត្រ ជានិមិត្តរូបតំណាងឱ្យខេត្តព្រះសីហនុនឹងត្រូវបានរៀបចំផ្គុំលើកដំឡើងដាក់លើបល្ល័ង្ករួចរាល់មុនថ្ងៃទី១៤ ខែមេសា ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។ នេះបើតាមការបញ្ចាក់របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ។

តាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យ Sabay ដឹងថា បច្ចុប្បន្នក្រុមជាងបានលើកដាក់ព្រះបាទ នៃរូបសំណាកព្រះថោងរួចរាល់ហើយ នឹងលើកតួខ្លួនឆាប់ៗនេះ។ ដោយឡែក រូបសំណាក នាងនាគបានក៏បានដំឡើងគ្រឿងបង្គុំរួចរាល់ដែរហើយ គ្រោងត្រៀមលើកដាក់លើបល្ល័ង្កតម្កល់ កម្ពស់ជិត៧ម៉ែត្រ។

រូបសំណាក"ព្រះថោងនាងនាគ" នឹងត្រូវបានរៀបចំផ្គុំលើកដំឡើងដាក់លើបល្ល័ង្ករួចរាល់មុនថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់នាពេលខាងមុខនេះ។ គណៈកម្មការពាក់ព័ន្ធ និងអាជ្ញាធរខេត្ត បាននឹងកំពុងត្រៀមរៀបចំពិធីអភិសេករូបសំណាក "ព្រះថោងនាងនាគ" នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់