- 2022-04-11 03:25:00
- ព័ត៌មាន
ជាភព្វ័វាសនាមហានិស្ស័យ! ភរិយាឯកឧត្តម គួច ចំរើន ជាស្ត្រីទី១បានឡើងទៅគោរពបង្គ្រប់កិច្ចជូនព្រះម៉ែនាគ
- 2022-04-11 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាភព្វ័វាសនាមហានិស្ស័យ! ភរិយាឯកឧត្តម គួច ចំរើន ជាស្ត្រីទី១បានឡើងទៅគោរពបង្គ្រប់កិច្ចជូនព្រះម៉ែនាគ
ចន្លោះមិនឃើញ
ក្រោយដំឡើងទាំងយប់ ទាំងថ្ងៃ ទីបំផុតបដិមាដ៏ធំសម្បើម ព្រះថោងតោងស្បៃព្រះម៉ែនាគ បានផុសឡើងយ៉ាងត្រដឹមត្រដែតនាដែនដីមហាសាគរ ខណៈសំណាងខ្លាំងណាស់ ឬជាភព្វ័វាសនាមហានិស្ស័យមហាកិត្តិយសដែលមាននារីម្នាក់បានឡើងទៅគោរពបង្រ្គប់កិច្ចជូនព្រះម៉ែនាគ បើកបង្ហាញព្រះភក្រ្ត័ព្រះថោងនិងព្រះម៉ែនាគ ។
លោកជំទាវ អ៊ូ ពៅធីតា ភរិយាឯកឧត្តម គួច ចំរើន បានក្លាយជាស្ត្រីដំបូងគេបង្អស់ដែលបានឡើងលើបល្ល័ង្គតម្កល់រូបសំណាកដ៏ធំសម្បើមតំណាតឲ្យខេត្តព្រះសីហនុ ជាសមិទ្ធផលដ៏អស្ចារ្យត្រដឹមត្រដែត និងបង្ហាញពីវប្បធម៌ខ្មែរយ៉ាងត្រចះត្រចង់បំផុតសម្រាប់កម្ពុជា ដើម្បីឡើងទៅគោរពបង្រ្គប់កិច្ចជូនព្រះម៉ែនាគក្នុងពិធី ចាក់ព្រះ (សិតព្រះ) រូបសំណាកព្រះថោងនាងនាគ ដើម្បីតភ្ជាប់គ្នាបានរួចរាល់ពិតជារំភើបនិងអស្ចារ្យណាស់ ។ ក្រោយការដំឡើងរួចរាល់ រូបសំណាក ព្រះថោងនាងនាគ នឹងឈរស្វាគមន៍បងប្អូនមកទស្សនាសមិទ្ធិផលដ៏មហាអស្ចារ្យមួយនេះ។
សូមជម្រាបថា រូបសំណាក"ព្រះថោងនាងនាគ" នឹងត្រូវបានរៀបចំផ្គុំលើកដំឡើងដាក់លើបល្ល័ង្ករួចរាល់មុនថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់នាពេលខាងមុខនេះ។ គណៈកម្មការពាក់ព័ន្ធ និងអាជ្ញាធរខេត្ត បាននឹងកំពុងត្រៀមរៀបចំពិធីអភិសេករូបសំណាក "ព្រះថោងនាងនាគ" នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ៕