- 2022-04-12 02:25:00
- ព័ត៌មាន
អ្នកដើរលេងទឹកភ្នែក អ្នកដេកផ្ទះញញឹម! ចូលឆ្នាំ ៣ ថ្ងៃនឹងមានភ្លៀងធ្លាក់ជោគជាំ មានផ្គររន្ទះ ខ្យល់កន្ត្រាក់
- 2022-04-12 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដើរលេងទឹកភ្នែក អ្នកដេកផ្ទះញញឹម! ចូលឆ្នាំ ៣ ថ្ងៃនឹងមានភ្លៀងធ្លាក់ជោគជាំ មានផ្គររន្ទះ ខ្យល់កន្ត្រាក់
ចន្លោះមិនឃើញ
នៅថ្ងៃទី១៣-១៦ ខែមេសា ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម ប៉ះនិងសីតុណ្ហភាពផ្ទៃដីឡើងកំដៅ (ហប់) បង្កើតបានជាបាតុភូតទម៉ូឌីណាមិច (Thermodynamic) ។ ចាប់ពីថ្ងៃទី១៧-១៩ ខែមេសា ស៊ីតណ្ហភាពអតិបរិមានិងភ្លៀងក៏នឹងចុះថមថយ បន្តិចវិញផងដែរ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C
សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C
ក្នុងចន្លោះពីថ្ងៃទី ១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២. បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC
សីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ °C
ក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣. តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ ºC
សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
ក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
អាស័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៍មាន និងបង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ៕