• 2022-04-12 02:33:04
  • ព័ត៌មាន

បុប្ផជាតិទាំងប្រាំពីរ! ដែលទេពធីតាសង្ក្រាន្តសៀតលម្អព្រះកាណ៌ ផ្កាខ្លះស្ទើរតែគ្មានអ្នកស្គាល់ផង

  • 2022-04-12 02:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់រយ:ពេលតែ២ថ្ងៃទៀតតែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក៏នឹងឈានចូលមកដល់ ។ដើម្បីជាចំណេះដឹង ថ្ងៃនេះSabay នឹងនាំប្រិយមិត្តទាំងអស់គ្នាឲ្យទៅស្គាល់អំពីបុប្ផជាតិទាំងប្រាំពីរប្រភេទ ដែល ទេពធីតាសង្ក្រាន្តទាំង៧អង្គទ្រង់សៀតលម្អព្រះកាណ៌ ផ្កាខ្លះស្ទើរតែគ្មានអ្នកស្គាល់ទាំងឈ្មោះទាំងរូបរាងមកទល់ឥឡូវ។

ខាងក្រោមនេះគឺជាឈ្មោះក៏ដូចជារូបរាងបុប្ផជាតិទាំងប្រាំពីរដែលទេពធីតាសង្ក្រាន្តទ្រង់សៀតលម្អព្រះកាណ៌៖

១.បើសង្ក្រាន្តចូលចំថ្ងៃអាទិត្យគឺ ត្រូវវេនបុត្រីទី ១ ព្រះនាម ទុង្សាទេវី ទ្រង់សៀតផ្កាទទឹមលម្អព្រះកាណ៌

២.បើសង្ក្រាន្តចូលចំថ្ងៃច័ន្ទគឺ ត្រូវវេនបុត្រីទី ២ ព្រះនាម គោរាគទេវី ទ្រង់សៀតផ្កាអង្គារបុស្សលម្អព្រះកាណ៌

៣.បើសង្ក្រាន្តចូលចំថ្ងៃអង្គារគឺ ត្រូវវេនបុត្រីទី ៣ ព្រះនាម រាក្យសាទេវី ទ្រង់ សៀតផ្កាឈូកលម្អព្រះកាណ៌

៤.បើសង្ក្រាន្តចូលចំថ្ងៃពុធគឺ ត្រូវវេនបុត្រីទី ៤ ព្រះនាម មណ្ឌាទេវី ទ្រង់ សៀតផ្កាចម្ប៉ាលម្អព្រះកាណ៌

៥.បើសង្ក្រាន្តចូលចំថ្ងៃព្រហស្បតិ៍គឺ ត្រូវវេនបុត្រីទី ៥ ព្រះនាម កិរិណីទេវី ទ្រង់សៀតផ្កាមន្ទារលម្អព្រះកាណ៌

៦.បើសង្ក្រាន្តចូលចំថ្ងៃសុក្រគឺ ត្រូវវេនបុត្រីទី ៦ ព្រះនាម កិមិរាទេវី ទ្រង់សៀតផ្កាចង្កុលណីលម្អព្រះកាណ៌

៧.បើសង្ក្រាន្តចូលចំថ្ងៃសៅរ៍គឺ ត្រូវវេនបុត្រីទី៧ ព្រះនាម មហោទរាទេវី ទ្រង់ សៀតផ្កាត្រកៀតលម្អព្រះកាណ៌

សូមជម្រាបថា មហាសង្ក្រាន្តឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២នេះ នឹងចូលមកដល់នៅ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក។ កាលណាថ្ងៃសង្ក្រាន្តត្រូវនឹងថ្ងៃព្រហស្បតិ៍ ទេពធីតា ដែលនឹងយាងចុះមកបន្តវេនរក្សាមនុស្សលោកក្នុងឆ្នាំនេះគឺ ព្រះនាម «កិរិណីទេវី» ជាបុត្រីទី៥នៃ កបិលមហាព្រហ្ម គង់នៅចាតុមហារាជទ្រង់អម្ពរពណ៌បៃតង លម្អដោយសៀតផ្កាមន្ទារ គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក-ល្ង ព្រះហស្តស្តាំទ្រង់កង្វេរ (ដង្កាវដំរី) ព្រហស្តឆ្វេងទ្រង់កាំភ្លើង គង់ឈរបើកព្រះនេត្រលើខ្នង គជសារ (សត្វដំរី)។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់