- 2022-04-13 05:30:00
- ព័ត៌មាន
នៅតាមផ្សារព្រឹកនេះ ពលរដ្ឋសម្រុកទិញបាយសី ផ្កាភ្ញី ផ្លែឈើ គ្រឿងរណ្ដាប់សែនព្រេនទទួលទេវតាឆ្នាំថ្មីស្អែកនេះ
- 2022-04-13 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅតាមផ្សារព្រឹកនេះ ពលរដ្ឋសម្រុកទិញបាយសី ផ្កាភ្ញី ផ្លែឈើ គ្រឿងរណ្ដាប់សែនព្រេនទទួលទេវតាឆ្នាំថ្មីស្អែកនេះ
ចន្លោះមិនឃើញ
នៅតាមផ្សារតូចធំក្នុងក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋនាំគ្នាចូលទិញផ្លែឈើ គ្រឿងរណ្ដាប់សែនព្រេនទទួលទេវតាឆ្នាំថ្មី ដែលនឹងចូលមកដល់នៅថ្ងៃស្អែកនេះហើយ។
មហាសង្ក្រាន្តឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២នេះ នឹងចូលមកដល់នៅ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក។ កាលណាថ្ងៃសង្ក្រាន្តត្រូវនឹងថ្ងៃព្រហស្បតិ៍ ទេពធីតា ដែលនឹងយាងចុះមកបន្តវេនរក្សាមនុស្សលោកក្នុងឆ្នាំនេះគឺ ព្រះនាម «កិរិណីទេវី» ជាបុត្រីទី៥នៃ កបិលមហាព្រហ្ម គង់នៅចាតុមហារាជទ្រង់អម្ពរពណ៌បៃតង លម្អដោយសៀតផ្កាមន្ទារ គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក-ល្ង ព្រះហស្តស្តាំទ្រង់កង្វេរ (ដង្កាវដំរី) ព្រហស្តឆ្វេងទ្រង់កាំភ្លើង គង់ឈរបើកព្រះនេត្រលើខ្នង គជសារ (សត្វដំរី)។
សម្រាប់ប្រជារាស្ត្រធម្មតា រណ្ដាប់ទទួលទេវតាឆ្នាំថ្មី មានជាអាទិ៍ ៖
បាយសី ៥ ថ្នាក់ ១ គូរ , ៣ ថ្នាក់ ១ គូរ
បាយសី ប៉ាឆា ១ គូរ
ស្លាធម៌មួយគូរ
ចេកមួយគូរ
ផ្លែឈើត្រឹម ៣ ទៅ ៥ មុខ រៀបចំទៅតាមធនធានរៀងៗខ្លួន
គ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ
នៅលើជើងពាន និងបាយសី ត្រូវដោតទៀន ហើយដុតបំភ្លឺ ៕