• 2022-04-15 10:34:30
  • ព័ត៌មាន

ឡូយណាស់ «សង្គ្រានភ្នំទូកមាស» ជុំស្រីស្អាត និងមានរូបសំណាកសត្វខ្លាធំហើយស្អាត

  • 2022-04-15 10:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«សង្គ្រានភ្នំទូកមាស» នៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រជុំសុទ្ធស្រីស្អាត និងរូបសំណាកខ្លាធំស្អាតទៀត។

បើទោះជាមានចង្ងាយឆ្ងាយ និងឆ្លងសាឡាងក៏ពិតមែនតែ «សង្គ្រានភ្នំទូកមាស» របស់អ្នកស្រុកកំពង់លែង ជិតភ្នំនាងកង្រីនេះ ប្រជុំសុទ្ធតែតារាស្រីស្អាតៗ និងរូបសំណាកខ្លាធំស្អាតមិនចាញ់ខេត្តធំៗផ្សេងនោះឡើយ។

«សង្គ្រានភ្នំទូកមាស» គឺជាព្រឹត្តិការណ៍សហការរៀបចំឡើងដោយមូលនិធិ អ៊ឹង ហ្វោនដេសិន (ING Foundation) របស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ «សង្គ្រានភ្នំទូកមាស» គឺជាព្រឹត្តិការណ៍ធំហើយដំបូងបង្អស់សម្រាប់ប្រជាជនក្នុងទឹកដីស្រុកកំពង់លែងនេះ។ ព្រឹត្តិការណ៍នេះមានរយៈពេលបីយប់បីថ្ងៃ គឺថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២២ គឺចាំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កម្មវិធីនេះមានការលេងល្បែងប្រជាប្រិយ ការសម្ដែងរបាំសិល្បៈបុរាណសម័យ ការប្រគំតន្ត្រី ល្ខោន និងកម្មវិធីកម្សាន្តជាច្រើនផ្សេងទៀត។

បើតាមឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានថ្លែងថា «ព្រឹត្តិការណ៍នេះរួមចំណែកបំផុសមនសិការស្នេហាជាតិ ស្មារតីស្រឡាញ់វប្បធម៌ដល់ប្រជាជនខ្មែរពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស សំដៅអប់រំផ្សព្វផ្សាយអំពីវប្បធម៌និងសីលធម៌ ឱ្យចេះរួបរួមគ្នាជាធ្លុងមួយ ប្រកបដោយឆន្ទៈម្ចាស់ការថែរក្សាការពារ និងបណ្ដុះគំនិតលើកតម្កើងកេរដំណែលវប្បធម៌ជាតិ ទាំរូបី និងអរូបី ឱ្យបានស្ថិតស្ថេរគង់វង្ស ។»

ឧកញ៉ាបន្ថែមថា «សម្រាប់ទីកន្លែងនៃព្រឹត្តិការណ៍នេះគឺហ៊ុមព័ទ្ធទៅដោយព្រៃព្រឹក្សាជុំវិញទំហំប្រមាណ ២០០ហិកតាដែលកំពុងអភិវឌ្ឍឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌។ ការបង្កើតកន្លែងនេះគឺចង់ជំរុញឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចាប់អារម្មណ៍ និងងាកមកស្រឡាញ់ថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ ដែលមាននៅលើកទឹកដីដ៏អច្ឆរិយៈនៃយើង និងដើម្បីការពារភពផែនដីដ៏ស្រស់បំព្រង រក្សាបាននូវលក្ខខណ្ឌធម្មជាតិដែលនឹងផ្ដល់ត្រឡប់មកឱ្យយើងវិញ»។

សូមទស្សនាបណ្តុំរូបភាពនៃ «សង្គ្រានភ្នំទូកមាស» ថ្ងៃទី១៤ មេសា ម្សិលមិញ៖

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់