- 2022-04-18 02:35:00
- ព័ត៌មាន
ឃើញតែណែនៗ ដល់មកមើលររបាយការណ៍ បានដឹង បាត់ដំបង កញ្ឆក់យកភ្ញៀវទៅលេងសង្ក្រាន្តច្រើនជាងគេបំផុត
- 2022-04-18 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញតែណែនៗ ដល់មកមើលររបាយការណ៍ បានដឹង បាត់ដំបង កញ្ឆក់យកភ្ញៀវទៅលេងសង្ក្រាន្តច្រើនជាងគេបំផុត
ចន្លោះមិនឃើញ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹត្តិទៅអស់រយៈពេល៣ថ្ងៃប្រកបដោយ ភាពរលូន និងរីករាយបំផុតនោះ អបអរសាទរដល់ខេត្តបាត់ដំបង ដែលទទួលបានភ្ញៀវទៅលេងសង្ក្រាន្តច្រើនជាងគេនៅទូទាំងប្រទេស។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ ដែលមានចំនួនភ្ញៀវទេសចរចូលរួមទៅលេងកម្សាន្តច្រើនជាងគេរួមមាន៖
ទី១. សង្ក្រាន្តបាត់ដំបង (៥៦៥,៦១៨នាក់)
ទី២. សង្ក្រាន្តកំពង់ចាម (៥១៤,៤៤៧នាក់)
ទី៣. សង្ក្រាន្តសៀមរាប (៤០០,៥៩១នាក់)
ទី៤. សង្ក្រាន្តបន្ទាយមានជ័យ (៣៨៨,២៧៣នាក់)
ទី៥. សង្ក្រាន្តព្រៃវែង (៣៨២,៨៦៧នាក់)
ក្រៅអំពីខេត្តទាំង៥នេះ ដែលមានភ្ញៀវទៅលេងកម្សាន្តច្រើនជាងគេ តាមរបាយការដដែលរបស់ក្រសួងបញ្ជាក់ថា បុណ្យចូលឆ្នាំថ្មី៣ថ្ងៃ មានភ្ញៀវជិត៤លាន៦សែននាក់ចេញដើរកម្សាន្តទូទាំងប្រទេស ខណៈអ្នកខ្លះនៅបង្ហើយថ្ងៃអាទិត្យ១ថ្ងៃទៀត ។ ដោយឡែកចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៨,៨៤៩នាក់ ៕