- 2022-04-18 04:11:13
- ព័ត៌មាន
ផ្អាកគិតពីសង្គ្រាម! ឥឡូវ រុស្សី ប្រកាសផ្ដល់អាហាររូបករណ៍ចំនួន ២កន្លែងឲ្យកម្ពុជា
- 2022-04-18 04:11:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អាកគិតពីសង្គ្រាម! ឥឡូវ រុស្សី ប្រកាសផ្ដល់អាហាររូបករណ៍ចំនួន ២កន្លែងឲ្យកម្ពុជា
ចន្លោះមិនឃើញ
តាមការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសរុស្សី បានសម្រេចផ្ដល់អាហាររូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការរបស់កម្ពុជា ចំនួន ២កន្លែងសម្រាប់ដំណើរទៅបន្តការសិក្សានៅប្រទេសគេ។
តាមក្រសួងអប់រំរបស់កម្ពុជា អាហាររូបករណ៍ចំនួន ២កន្លែងនេះ គឺផ្ដល់ដោយ សាកលវិទ្យាល័យ MGIMO របស់រុស្សី។ ប៉ុន្តែក្នុងសេចក្ដីជូនដំណឹង មិនមានបញ្ហាលម្អិតថាតើអាហាររូបករណ៍ដែលផ្ដល់ឲ្យនេះ ផ្ដោតលើមុខជំនាញណាមួយនោះទេ។
ដូច្នេះហើយ សម្រាប់បងប្អូនសិស្ស និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលចាប់អារម្មណ៍លើអាហាររូបករណ៍ដែលផ្ដល់ឲ្យនេះ ប្រញាប់ស្វែងរកព័ត៌មានលម្អិតពីភាគីដែលពាក់ព័ន្ធ។ សូមអានបន្ថែមសម្រាប់អាហាររូបករណ៍ដែលផ្ដល់ដោយសាកលវិទ្យាល័យ MGIMO។