• 2022-04-18 05:00:00
  • ព័ត៌មាន

អនុស្សាវរីយ៍ថ្មីៗ សង្ក្រាន្តវត្តភ្នំយើងហ្នឹង! ទាំងខ្មែរទាំងបរទេស សប្បាយមិនចាញ់អ្នកទៅខេត្តប៉ុន្មានទេ

  • 2022-04-18 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃចូលឆ្នាំថ្មីប្រពៃជាតិ ពលរដ្ឋស្ទើតែមួយផ្នែកធំបានធ្វើដំណើរកម្សាន្តចេញពីក្រុងភ្នំពេញខ្លះទៅស្រុកកំណើត ខ្លះទៅលេងកម្សាន្តតាមតំបន់ទេសចរណ៍ផ្សេងៗ ។

មិនឱ្យចាញ់ខេត្តផ្សេង នៅរាជធានីភ្នំពេញឯណោះក៏មិនធម្មតាដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំពិធីសង្ក្រាន្តដើម្បីអបអរពិធីបុណ្យចូលឆ្នាំដ៏សំខាន់នេះផងដែរ ដោយនៅសង្ក្រាន្តវត្តភ្នំយើងហ្នឹង! ទាំងខ្មែរទាំងបរទេស បានមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះកុរ ម្នាក់ៗញញឹម និងសប្បាយរីករាយ មិនចាញ់អ្នកទៅតាមខេត្តប៉ុន្មានទេ។

សូមជម្រាបថា លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់សង្ក្រាន្តវត្តភ្នំ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរ ចូលរួមប្រមាណជិត ២២ម៉ឺននាក់ ប្រកបដោយស្នាមញញឹម និងសប្បាយរីករាយ ក្រោមការរៀបចំដោយយកចិត្តទុកដាក់ របស់រដ្ឋបាលរាជធានីភ្នំពេញ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់