- 2022-04-18 09:10:00
- ព័ត៌មាន
សំណាងឃើញទាន់! ឆ្នេរសមុទ្រ ជាទីកន្លែងកម្សាន្ត ដោយភ្ញៀវទេសចរច្រើនថ្មើរជើងទទេ មិនគួរកើតមានទង្វើបែបនេះទេ
- 2022-04-18 09:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំណាងឃើញទាន់! ឆ្នេរសមុទ្រ ជាទីកន្លែងកម្សាន្ត ដោយភ្ញៀវទេសចរច្រើនថ្មើរជើងទទេ មិនគួរកើតមានទង្វើបែបនេះទេ
ចន្លោះមិនឃើញ
តើប្រិយមិត្តយល់ចំពោះបុគ្គលដែលធ្វើដូចរូបភាពខាងក្រោមនេះ? គ្រាន់តែឃើញការបង្ហោះរូបមួយសន្លឹកនៅលើទំព័រហ្វេសប៊ុកឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ ស្រាប់តែមហាជនជាច្រើនផ្ទុះការរិះគន់ ថាឱ្យមិនសំចៃដៃ ចំពោះបុគ្គលដែលអសីលធម៌ ទុកអំបែងដបថ្មដ៏មុតស្រួចនៅលើឆ្នេរខ្សាច់ គួរឲ្យញញើតណាស់។
ឆ្នេរសមុទ្រ ជាទីកន្លែងលំហែរកម្សាន្ត ដោយភ្ញៀវទេសចរច្រើនដើរដោយជើងទទេ មិនគួរកើតមានទង្វើបែបនេះសោះ នេះសបញ្ចាក់ឱ្យឃើញពីភាពមិនទទួលខុសត្រូវចំពោះទង្វើខ្លួនឯង នាំបង្កហានិភ័យរបួស ឬគ្រោះថ្នាក់ផ្សេងៗដល់អ្នកដទៃបាន តែសំណាងហើយដែលប្រទះទាន់ កុំអីអាចនឹងមានគ្រោះថ្នាក់ណាមួយកើតឡើងផងដែរ ព្រោះថាអំបែងថ្មរបានកប់ក្នុងខ្សាច់យ៉ាងមុតស្រួច គឺគ្រោះថ្នាក់ណាស់ ។
ក្រោយឃើញរូបភាពបែបនេះហើយ សូមពលរដ្ឋដែលធ្វើដំណើរលំហែរតាមឆ្នេរ មានការប្រុងប្រយ័ត្នឱ្យមែនទែន ពិសេសមហាជនជាច្រើនសង្ឃឹមថាមិនមានទង្វើរអសីលធម៌ បែបនេះកើតមានឡើងទៀតទេ ៕