- 2022-04-19 10:35:00
- ព័ត៌មាន
នាំគ្នាល្បីថាផ្លូវល្បឿនលឿនអាចជិះបាន ពេលនេះក្រុមការងារចេញបញ្ចាក់ច្បាស់ហើយ!
- 2022-04-19 10:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាំគ្នាល្បីថាផ្លូវល្បឿនលឿនអាចជិះបាន ពេលនេះក្រុមការងារចេញបញ្ចាក់ច្បាស់ហើយ!
ចន្លោះមិនឃើញ
យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ចាក់ច្បាស់ៗហើយ ក្រោយពលរដ្ឋជាច្រើនល្បីតៗថាផ្លូវល្បឿនលឿនអាចជិះបាន ដើម្បីកុំឱ្យមានបញ្ហាណាមួយកើតឡើងមុននេះ ក្រុមការងារនៃផ្លូវល្បឿនលឿនបានបញ្ចាក់ច្បាស់ថាតើ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុត្រូវបានបើកដំណើ់រការហើយឬនៅ អាចជិះបានឬមិនបាននោះ?
តាមការបញ្ចាក់របស់ក្រុមការងារផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹថាចម្លើយគឺពុំទាន់បើកដំណើរការនោះទេ ក្នុងពេលបច្ចុប្បន្ននេះ ។ ប្រភពដដែលបានបន្ថែមថា ក្រៅពីរថយន្តបុគ្គលិកនិងរថយន្តការដ្ឋានសាងសង់ផ្លូវ ដោយបារម្ហពីសុខសុវត្ថិភាពប្រជាជន ក្រុមការងារនៅពុំទាន់អនុញ្ញាតឱ្យមាន រថយន្តប្រជាពលរដ្ឋបើកបរដាច់ខាត ។
សូមជម្រាបថា បច្ចុប្បន្នផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុស្ថិតក្នុងដំណាក់សាងសង់បញ្ចប់ដូចនេះហើយនឹងមានរថយន្តបុគ្គលិកជាច្រើនកំពុងធ្វើការដែលអាចបង្កគ្រោះថ្នាក់ដល់រថយន្តប្រជាជនផ្សេងៗ ។ សូមទន្ទឹមរង់ចាំថ្ងៃបើក ដំណើរការជាផ្លូវការនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ដោយឡែក តាមការបញ្ចាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសថា ផ្លូវល្បឿនលឿនចាប់ពី រាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់ ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះផងដែរ ៕