• 2022-04-20 04:35:00
  • ព័ត៌មាន

ស័ក្តិសមជាខេត្តលេខ១ហើយ! សម្ដេចតេជោ សរសើរអាជ្ញាធរភូមិឃុំបាត់ដំបង ចេះវិធីអន្ទងចិត្តភ្ញៀវទេសចរ

  • 2022-04-20 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឱកាសសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានថ្លែងកោតសរសើរអាជ្ញាធរភូមិឃុំបាត់ដំបង ដែលចេះរកវិធីអន្ទងចិត្តភ្ញៀវទេសចរឱ្យមកលេងខេត្តរបស់ខ្លួនយ៉ាងច្រើនកកកុញដូចនេះ។

សម្ដេចតេជោ បានលើកឡើងថា ខេត្តបាត់ដំបងបានជាទាក់ទាញបានទេសចរទៅលេងកម្សាន្តច្រើនជាងគេ នោះដោយសារតែខេត្តនេះ មានបង្កើតតំបន់ទេសចរណ៍ថ្មីៗច្រើនកន្លែង ពង្រីកតំបន់កម្សាន្តច្រើនកន្លែង ។ ជាងនេះទៀត សម្ដេចបានបន្ថែមថា មេឃុំ មេភូមិ អាជ្ញាធរខេត្តទៀតសោត ក៏ចេះលួងចិត្ត ទាក់ចិត្ត ទេសចរ ដោយថ្លែងអរគុណទេសចរដោយផ្ទាល់ ធ្វើឱ្យពួកគេសប្បាយចិត្ត រីករាយនិងមានអារម្មណ៍ទទួលបានការស្វាគមន៍ យកចិត្តទុកដាក់យ៉ាងល្អប្រសើរពេលដែលបានមកលេងខេត្តបាត់ដំបង ។ សម្ដេចថា នេះហើយជាចំនុចដែលធ្វើឱ្យខេត្តបាត់ដំបងប្រមូលបានទេសចរទៅលេងច្រើនជាងគេនោះ ។

សូមជម្រាបថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹត្តិទៅអស់រយៈពេល៣ថ្ងៃប្រកបដោយ ភាពរលូន និងរីករាយបំផុតនោះខេត្តបាត់ដំបងគឺទទួលបានភ្ញៀវទៅលេងសង្ក្រាន្តច្រើនជាងគេនៅទូទាំងប្រទេសសរុបប្រមាណជាង៥៦ម៉ឺននាក់។ ក្នុងនោះដែរ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរប្រមាណជាង៥លាន១៧ម៉ឺននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែន ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាអំឡុងខែធ្នូ ឆ្នាំ២០២១ ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសកលកន្លងមក ភ្ញៀវសរុបមានប្រមាណ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន ភ្ញៀវសរុបមានប្រមាណ៩៤ម៉ឺននាក់ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់