• 2022-04-20 05:45:00
  • ព័ត៌មាន

សូមបងប្អូនត្រៀមស្រូវអង្ករទុក! វស្សាឆ្នាំនេះទឹកធំជាងឆ្នាំមុនៗ ខេត្តទាំងនេះនឹងប្រឈមខ្ពស់ជំនន់ទឹកភ្លៀង

  • 2022-04-20 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្ដីជូនដំណឹងព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះបានឱ្យដឹងថា អាកាសធាតុឆ្នាំ២០២២នេះ ហាក់មានស្ថានភាពមិនសូវល្អប្រសើរប៉ុន្មានទេ ដោយខែវស្សាឆ្នាំនេះនឹងមានទឹកធំជាងឆ្នាំមុនៗ ហើយខេត្តទាំងនេះនឹងប្រឈមខ្ពស់ជំនន់ទឹកភ្លៀង ។

បន្ទាប់ពីបានធ្វើការតាមដានការវិវត្តលើស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល តំបន់ ក៏ដូចជាផ្ទៃក្នុង ប្រទេស, ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ត្រង់ចំនុចទី២ ស្ដីពីរដូវវស្សា ក្នុងឆ្នាំ២០២២នេះ ក្រសួងបានបញ្ចាក់ថា៖

ដើមរដូវវស្សា៖ រដូវវស្សាឆ្នាំ២០២២ នឹងចូលមកដល់នៅសប្តាហ៍ទី១ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ នៅដើមរដូវវស្សានេះ នឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់គួចរយៈពេលខ្លី (Squall) កើតមានច្រើន។

ពាក់កណ្តាលរដូវវស្សា៖ ចាប់ពីខែសីហា ដល់ខែតុលា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេសជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើននឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ នៅពាក់កណ្តាលរដូវវស្សានេះនឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងបណ្តុំខ្យល់គួច (Trump Wind or Whirl Wind) បន្តកើតមានច្រើនក្នុងនោះនឹងអាចបណ្តាលឱ្យបណ្តារាជធានី-ខេត្តមួយចំនួន ដែលមានភូមិសាស្រ្តជាប់ក្បែរនឹងតំបន់ភ្នំ និងទីទំនាបជាប់ផ្លូវទឹកប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។

ចុងរដូវវស្សា៖ រដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ។ នៅចុងរដូវវស្សានេះ អាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់មធ្យម ។

ក្នុងសេចក្ដីប្រកាសក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ឆ្នាំនឹងអាចមានភ្លៀងច្រើន ទឹកក៏ធំខុសពីឆ្នាំមុនៗ ហើយមានភ្លៀងលាយឡំផ្គរ រន្ទះ និងបណ្តុំខ្យល់គួច (Trump Wind or Whirl Wind) បន្តកើតមានច្រើន ហើយបណ្ដារាជធានី-ខេត្តមួយចំនួន ដែលមានភូមិសាស្រ្តជាប់ក្បែរនឹងតំបន់ភ្នំ និងទីទំនាបជាប់ផ្លូវទឹកប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀងលិចលង់ផងដែរ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់