- 2022-04-20 08:25:00
- ព័ត៌មាន
សូមជួយរក្សាផង! សត្វស្លាបទាំង១០ប្រភេទ កម្រមានអ្នកស្គាល់ កំពុងរស់នៅក្នុងព្រៃកម្ពុជាយ៉ាងមានក្ដីសុខបំផុត
- 2022-04-20 08:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមជួយរក្សាផង! សត្វស្លាបទាំង១០ប្រភេទ កម្រមានអ្នកស្គាល់ កំពុងរស់នៅក្នុងព្រៃកម្ពុជាយ៉ាងមានក្ដីសុខបំផុត
ចន្លោះមិនឃើញ
សត្វស្លាបទាំង១០ប្រភេទដ៏កម្រឃើញវត្តមានទាំងនេះ ត្រូវថតបាននៅទីតាំង BeTreed Anventure ជាតំបន់ព្រៃសហគមន៍ភ្នំត្នោត ឬ BeTreed Anventure គឺជាតំបន់អភិរក្ស និងអេកូទេសចរណ៍នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ នេះបើតាមការបង្ហោះលើគណនីហ្វេសប៊ុក ឈ្មោះថា Mardy Suong Photography ។
សត្វព្រៃជាច្រើនប្រភេទ កំពុងរស់នៅយ៉ាងមានក្ដីសុខបំផុតស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងព្រៃសហគមន៍ភ្នំត្នោត មានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ដែលជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែលមានទំហំជាង ៤ម៉ឺនហិចតា ព្រៃសហគមន៍ភ្នំត្នោត គ្របដណ្ដប់ដោយព្រៃរបោះ ដែលជាជម្រករបស់សត្វព្រៃ និងជាប្រភពមិនចេះរីងស្ងួតនៃវិស័យទេសចរណ៍។
តាមរយៈរូបភាពទាំងនេះ Sabay នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់សត្វស្លាបចំនួន១០ប្រភេទដែលកម្រមានអ្នកឃើញវត្តមានរបស់ពួកគេណាស់ ខាងក្រោមនេះ៖
ប្រភពរូបភាព៖ Mardy Suong Photography