• 2022-04-21 08:19:40
  • ព័ត៌មាន

រង្វង់មូលបន្ទាយស្រីដល់រដូវផ្ការីកទៀតហើយ! ទិដ្ឋភាពសម្រស់បុប្ផាកំពុងសាយក្លិនក្រអូបស្រស់ស្រាយណាស់

  • 2022-04-21 08:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«បរិមណ្ឌលបន្ទាយស្រី» ជារង្វង់មូលស្រុកបន្ទាយស្រី ដែលប្រែប្រួលតាមរដូវកាលនៃពេលវេលានីមួយៗ ដែលពេលមុនមកនេះមានការរៀបចំស្រែស្រូវដុះជារង្វង់ គួរឱ្យទាក់ទាញ និងចង់ទៅលេងកម្សាន្ត ។ពេលថ្មីៗ នេះបើយោងទៅតាមគេហទំព័រហ្វេសបុករបស់លោកចាហ្វាយស្រុកបន្ទាយស្រី បានរំលេចចេញនូវទិដ្ឋភាពដ៏ស្រស់ត្រកាល នៃសម្រស់បុប្ផាទើបតែលាស់ស្រស់បំព្រងថ្មីៗ សាយក្លិនក្រអូបប្រហើរឈ្ងុយឈ្ងប់ រីកស្គុះស្គាយពណ៌លឿងស្រស់បំព្រងគួរជាទីប្រតិព័ទ្ធ កំពុងតែទាក់ទាញភ្ញៀវទេសចរឲ្យទៅទស្សនាកម្សាន្តមិនលោះថ្ងៃ ប៉ុន្តែបើតាមប្រសាសន៍របស់លោកចាហ្វាយស្រុកផ្ទាល់ ផ្កាទាំងអស់នេះរីកតែ២សប្តាហ៍ទៀតតែប៉ុណ្ណោះ ដូចនេះប្រិយមិត្តអាចទៅកម្សាន្តថតរូបស្អាតៗ បានទាន់ផ្កាទាំងអស់នេះមិនទាន់រុះរោយ។

ខាងក្រោមនេះគឺជាទិដ្ឋភាពបុប្ផាពណ៌លឿងដេសដាសជុំវិញ រង្វង់មូលស្រុកបន្ទាយស្រី ខេត្តសៀមរាបនាពេលនេះ ៖

ប្រភព៖ទៅលេងបន្ទាយស្រី

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់