- 2022-04-22 10:03:30
- ព័ត៌មាន
ចង់ឲ្យនរណាគិតអីមកលើអ្នកគិតចុះ! មាក់ងាយ តិះដៀលយ៉ាងណា បើអ្នករឹងមាំគឺគ្រប់គ្រាន់ហើយ
- 2022-04-22 10:03:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យនរណាគិតអីមកលើអ្នកគិតចុះ! មាក់ងាយ តិះដៀលយ៉ាងណា បើអ្នករឹងមាំគឺគ្រប់គ្រាន់ហើយ
ចន្លោះមិនឃើញ
ចំណុចដែលអ្នកគួរតែដឹងដើម្បីជាទុនជីវិតមិនអោយមានសម្ពាធឬក៏ភាពបាក់ទឹកចិត្តនោះគឺ អ្នកមិនអាចហាមអោយអ្នកដទៃគិតពីអ្នកនោះឡើយ គ្រប់គ្នាមានសិទ្ធមានការគិតថាអ្នកជាមនុស្សបែបណា និយាយមិនល្អពីអ្នក មាក់ងាយ លែបខាយ រិះគន់យ៉ាងណាក៏បាន តែរឿងដែលសំខាន់ដែលអ្នកត្រូវតែចងចាំអោយបាននោះគឺ វាមិនស្មើនឹងអ្នកស្គាល់ខ្លួនឯងជាមនុស្សបែបណានោះឡើយ។
ចង់អោយនរណាគិតបែបណាមកលើអ្នក បណ្តាយអោយពួកគេគិតចុះ ប្រសិនបើនិយាយល្អអំពីអ្នក អ្នកក៏ចូររីករាយនឹងទទួលយក ប៉ុន្តែនៅក្នុងករណីដែលពួកគេនិយាយមិនល្អពីអ្នក និន្ទាអ្នក រិះគន់អ្នក ក៏សូមអោយអ្នករឹងមាំ កុំចុះញ៉ម កុំទៅតូចចិត្តគិតច្រើន ហើយនាំយកពាក្យសម្តីរបស់គេមកគិត គិតគ្រប់ពេលវេលា រហូតធ្វើអោយជីវិតរបស់ខ្លួនឯងគ្មានសេចក្តីសុខ។
អ្នកជាមនុស្សបែបណាអ្នកដឹងខ្លួនឯងផ្ទាល់មានរឿងខ្លះ អ្នកមិនចាំបាច់ទៅចំណាយពេលអធិប្បាយ ពន្យល់ប្រាប់គេជាមនុស្សបែបណនោះទេ រឿងខ្លះចូរបណ្តោយអោយពួកគេ គិតពីអ្នក និយាយថាពីអ្នកចុះ កុំទៅគិតអំពល់ច្រើនដល់ជីវិត យកពេលវេលាមកអភិវឌ្ឍន៍ ធ្វើអោយជីវិតមានការរីកចម្រើនទើបជាការប្រសើរ។
ចូរធ្វើអោយអ្នកខ្លួនឯងក្លាយទៅជាមនុស្សដែលរឹងមាំ មនុស្សដែលអាចរស់នៅបានដោយពេញចិត្តជាមួយខ្លួនឯងមាន មិនថាអ្នកខ្ពស់ ទាប ធាត់ស្គម រូបសម្បតិ្តមិនសូវបាន ភេទទីបី ឬក៏ខុសពីគេបៃបណាក៏ដោយ ចូររីករាយជាមួយអ្វីដែលអ្នកមាន បើអ្នកនៅតែខ្វល់ យកពាក្យសម្តីមិនល្អ និន្ទាពីអ្នកដទៃមកដេកគិត ជីវិតរបស់អ្នកគ្មានថ្ងៃមានសេចក្តីសុខនោះឡើយ ។
មានអ្នកខ្លះទៀត មិនពេញចិត្តជាមួយខ្លួនឯង មិនរីករាយជាមួយអ្វីដែលខ្លួនឯងមាន ហើយព្យាយាមធ្វើគ្រប់យ៉ាងអោយអ្នកដទៃពេញចិត្តចូលចិត្ត ទាំងដែលដាក់សម្ពាធមកលើខ្លួនឯង ផ្គាប់ចក្ខុអ្នកដទៃទាំងដែលខ្លួនឯងផ្ទាល់មិនពេញនឹងចង់ធ្វើ។ខ្ញុំចង់អោយអ្នករឹងមាំផ្លូវចិត្តអោយខ្លាំង ហើយរីករាយនឹងជិវិត កុំអោយការគិតពាក្យសម្តីរបស់អ្នកដទៃមក បំផ្លាញជីវិតរបស់អ្នកអោយសោះ។
ប្រភពរូបថត៖https://pantip.com/topic/33692964