- 2022-04-25 02:35:00
- ព័ត៌មាន
ចង់ពាក់ ឬមិនពាក់ ស្រេចតែលើខ្លួនឯង! សម្តេចតេជោ គ្រោងបញ្ឈប់ការពាក់ម៉ាសតាមទីសាធារណៈហើយ
- 2022-04-25 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ពាក់ ឬមិនពាក់ ស្រេចតែលើខ្លួនឯង! សម្តេចតេជោ គ្រោងបញ្ឈប់ការពាក់ម៉ាសតាមទីសាធារណៈហើយ
ចន្លោះមិនឃើញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គ្រោងដកចេញនូវការពាក់ម៉ាសតាមទីសាធារណៈហើយ ។ សម្ដេចតេជោ ថ្លែងបែបនេះក្នុងពិធីទទួលវ៉ាក់សាំងជាង១លានដូសពីអ៊ីតាលី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសានេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី លោកបានបញ្ជាក់ថា យើងមិនត្រូវមើលតែពីបញ្ហាសុខភាពមួយមុខ ដោយភ្លេចពីបញ្ហាសេដ្ឋកិច្ចនោះឡើយ ព្រោះថាពលរដ្ឋកម្ពុជាកន្លងមកបានចំណាយច្រើនទៅលើការទិញម៉ាសពាក់ ដែលកត្តានេះក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចនៃការរស់នៅរបស់ពលរដ្ឋមួយកម្រិតផងដែរ។ ហេតុនេះហើយទើបសម្ដេចតេជោ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ដកចេញនូវការពាក់ម៉ាស់ក្នុងទីសាធារណៈ ការសម្រេចចិត្តរបស់សម្តេចតេជោនៅពេលនេះ គឺដើម្បីការសាកល្បងភាពសាំ របស់បងប្អូននៅក្នុងសហគមន៍ ដែលកម្ពុជាបានអនុវត្តន៍ដ៏ជោគជ័យកាលពី ពេលកន្លងទៅ លើកលែងតែក្នុងកម្មវិធីក្នុងសាល ឬអគារដែលមានការជួបជុំ។
សម្តេចតេជោ បានគូសបញ្ជាក់ថា «បងប្អូនប្រជាពលរដ្ឋ អាចជ្រើសរើសដោយខ្លួនឯង ពាក់ម៉ាស ឬមិនពាក់ម៉ាស គឺទុកសិទ្ធិសម្រេចឱ្យបុគ្គល ជាអ្នកសម្រេចទៅ ប៉ុន្តែត្រូវចាំ គោរពវិធានការ ៣កុំ និង៣ការពារផង» ៕