
- 2022-04-26 04:07:08
- ព័ត៌មាន
មកស្គាល់បេក្ខភាព ២៧រូបជាប់វគ្គចុងក្រោយ កម្មវិធីប្រកួតប្រជែង អ្នកក្រឡុកស្រាដ៏ល្អបំផុតនៅកម្ពុជា
- 2022-04-26 04:07:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់បេក្ខភាព ២៧រូបជាប់វគ្គចុងក្រោយ កម្មវិធីប្រកួតប្រជែង អ្នកក្រឡុកស្រាដ៏ល្អបំផុតនៅកម្ពុជា
ចន្លោះមិនឃើញ
Seekers Independent Spirits បានបង្កើតកម្មវិធីស្វែងរកអ្នកក្រឡុកស្រាដ៏ល្អបំផុតរបស់កម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងក្នុងការប្រកួតស្រាក្រឡុកស្ដង់ដារដំបូងគេមិនធ្លាប់មានពីមុនមក។ Seekers Independent Spirits បង្កើតឡើងនៅឆ្នាំ២០១៨ គឺជាស្រា Gin, Vodka និង Liqueur Distillery លំដាប់ថ្នាក់ខ្ពស់ដំបូងគេរបស់កម្ពុជា។ ការរៀបចំកម្មវិធីនេះឡើង ដើម្បីផ្សព្វផ្សាយទូទាំងប្រទេសកម្ពុជាជាមួយការប្រកួតស្រាក្រឡុកជាលើកដំបូង។
បេក្ខភាពទាំង២៧រូប ជាប់វគ្គចុងក្រោយកម្មវិធីប្រកួតប្រជែង អ្នកក្រឡុកស្រាដ៏បំផុត៖
ក្រោយពីបានប្រកាសស្វែងរកអ្នកក្រឡុកស្រាល្អបំផុតនៅក្នុងប្រទេសកម្មវិធី ពេលនេះ Seekers Independent Spirits បានរកឃើញបេក្ខជនទាំង ២៧រូបចុងក្រោយ ដែលទទួលបានឱកាសដ៏ពិសេសដេីម្បីចូលរួមប្រកួតប្រជែង "Seekers Cocktail Competition" ។ បេក្ខជនទាំង២៧រូប ដែលមកពីខេត្តកំពត សៀមរាប និងភ្នំពេញ នឹងប្រកួតប្រជែងគ្នា ដើម្បីក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតស្រាក្រឡុកដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។ ពួកគេទាំង២៧រូប បានបង្ហាញពីសមត្ថភាព ភាពច្នៃប្រឌិត និងសេចក្តីស្រឡាញ់ចំពោះអាជីពមួយនេះ។
ប្រទេសជិតខាងក្នុងតំបន់ ក៏ដូចជានៅអាស៊ីតួយ៉ាង សិង្ហបុរី ថៃ ម៉ាឡេស៊ី ជប៉ុន តៃវ៉ាន់ និងកូរ៉េខាងត្បូងមានឈ្មោះក្នុងបញ្ជីកំពូល ៥០ ដែលមានបារល្អបំផុតរបស់ពិភពលោក។ គោលបំណងរបស់យើងជាមួយការប្រកួតប្រជែងនេះគឺដើម្បីបង្កើនស្តង់ដារថ្មីសម្រាប់ភាពចម្រុះរបស់កម្ពុជា និងដើម្បីឲ្យកម្ពុជាក្លាយជាកន្លែងមានបារល្អបំផុតមួយនៅអាស៊ី។
ចំពោះប្រាក់រង្វាន់ជ័យលាភីលេខ១ នឹងទទួលបាន $1000 រួមទាំងឱកាសចូលរួមក្នុងការបង្កើត Gin ថ្មីជាមួយក្រុមនៅ Seekers ។ ខណៈ លេខ២ ទទួលបានប្រាក់រង្វាន់ $300 ហើយលេខ៣ ទទួលបានប្រាក់រង្វាន់ $200៕
អាចស្វែកព័ត៌មានបន្ថែមជុំវិញការប្រកួតនៅលើទំព័រហ្វេសបុក៖ Seekers Cocktail Competition