• 2022-04-27 01:34:54
  • ព័ត៌មាន

​បំភ្លេច​មីស៊ីល​ "Satan2" ចោល​ទៅ នេះ​គឺ​​ប្រព័ន្ធការពារ​តម្លៃ ១៥៧ពាន់លាន របស់​អាមេរិក​ អាច​កំទេច​វា​បាន!

  • 2022-04-27 01:34:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ្ល៉ាឌីមៀ ពូទីន បានបង្ហាញកាំជ្រួច "សាតាំង" នៅក្នុងការគំរាមកំហែងដ៏ក្តៅគគុកចំពោះអង្គការណាតូ ប៉ុន្តែវាអាចនឹងត្រូវ​ជំនះ ដើម្បីរំលងគម្រោងការពារមីស៊ីលដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិកដែល​មាន​តម្លៃ ១៥៧ពាន់​លាន​ដុល្លារ​ជា​មុន​សិន។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ខ្លួនបានសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយកាលពីថ្ងៃពុធ។ RS-28 Sarmat ដែលតែងតែដាក់រហ័សនាមថា "សាតាំង" គឺជាអាវុធយុទ្ធសាស្ត្រថ្មីមួយក្នុងចំណោមអាវុធយុទ្ធសាស្ត្រថ្មីទាំងប្រាំមួយរបស់រុស្សីដែលបានបង្ហាញដំបូងដោយលោកពូទីនក្នុងឆ្នាំ 2018។ កាំជ្រួចនេះបានដាក់សមត្ថភាពការពារកាំជ្រួចរបស់អាមេរិកក្រោមការត្រួតពិនិត្យ ជាមួយ​ការ​ងឿងឆ្ងល់​ជា​ច្រើន​ថា តើវាអាចការពារណាតូក្នុងល្បែង​សង្គ្រាម​នុយក្លេអ៊ែរ​ដែរ​ទេ?

ជុំវិញ​ករណី​នេះ តាម​ពិត​ទៅ សហរដ្ឋអាមេរិកបានចាប់ផ្តើមគំនិតផ្តួចផ្តើមការពារយុទ្ធសាស្ត្ររបស់ខ្លួនតាំង​ក្នុងកំឡុងសង្គ្រាមត្រជាក់​មក​ម្ល៉េះ។ ហើយ​គំនិត​នេះ​វា​បាន​ត្រឡប់មកវិញ​ម្ដង​ទៀត នៅពេលដែលការភ័យខ្លាចនៃការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីឈានដល់កម្រិតកំពូល។

តាម​របាយការណ៍ យោធាអាមេរិកបានចំណាយច្រើនជាង 200 ពាន់លានដុល្លារ (157 ពាន់លានដុល្លារ) ក្នុងរយៈពេល 4 ទសវត្សរ៍ខាងមុខដើម្បីអភិវឌ្ឍប្រព័ន្ធដែលមានសមត្ថភាពអាចកំណត់គោលដៅមីស៊ីលដែលចូលមក។

ដូច្នេះ​ហើយ យោងតាមការិយាល័យសាកល្បងឯករាជ្យរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បាន​អះអាង​ថា ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកមាន "សមត្ថភាពសមស្រប" ដើម្បីការពារសហរដ្ឋអាមេរិកប្រឆាំងនឹងការគំរាមកំហែងមីស៊ីលឆ្លងទ្វីប (ICBM) បាន។

សមត្ថភាព​នេះ ត្រូវ​បង្ហាញ​តាម​រយៈ​ការ​គាំទ្រ​ដោយ​ប្រព័ន្ធមានធាតុផ្សំសំខាន់ៗដូចខាងក្រោម៖

១.មីស៊ីល​ស្ទាក់ចាប់​ មានមូលដ្ឋាននៅលើដី

.Ground-Based Midcourse Defense គឺជាធាតុសំខាន់មួយក្នុងការការពារប្រទេសដោយការស្ទាក់ចាប់កាំជ្រួចដែលចូលមកក្នុងលំហ។

ទីភ្នាក់ងារ​ការពារ​កាំជ្រួច​អាមេរិក​អះអាង​ថា ប្រព័ន្ធ​នេះ​មាន​ការ​ស្ទាក់​ចាប់​បាន​ជោគជ័យ​ចំនួន ១១ ក្នុង​ការ​សាកល្បង​ចំនួន ១៩។ សហរដ្ឋ​អាមេរិក​មាន​ឧបករណ៍​ស្ទាក់​ចាប់​មូលដ្ឋាន​យ៉ាង​ហោច​ណាស់ ៤៤ គ្រឿង​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ទូទាំង​សហរដ្ឋ​អាមេរិក។

២.ប្រព័ន្ធការពារមីស៊ីលផ្លោង Aegis

នេះគឺជាប្រព័ន្ធការពារកាំជ្រួចត្រូវបានដាក់នៅលើនាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ទោះបីជាយ៉ាងណាក៏ដោយ វាក៏អាចសម្របខ្លួនទៅនឹងប្រព័ន្ធដីផងដែរ។ ប្រព័ន្ធនេះមាន RIM-161 Standard Missile-3 (SM-3), RIM-174 Standard Missile-6 (SM-6) និងប្រព័ន្ធប្រយុទ្ធ Aegis ។

ដោយចាត់ទុកថាជាប្រព័ន្ធប្រយុទ្ធទំនើបបំផុតរបស់ពិភពលោក Aegis ដំណើរការពីនាវាចម្បាំង និងនាវាពិឃាតរបស់កងទ័ពជើងទឹក ។ វាប្រើប្រាស់កុំព្យូទ័រ និងរ៉ាដាទំនើបៗ ដើម្បីតាមដាន និងណែនាំអាវុធឆ្ពោះទៅរកគោលដៅសត្រូវ។ថ្មីៗនេះ សហរដ្ឋអាមេរិកបានដាក់កិច្ចសន្យាចំនួន $92.5 លាន (£72.6 លាន) ដើម្បីផលិតប្រព័ន្ធការពារដែនអាកាស Aegis និងប្រព័ន្ធរ៉ាដាសម្រាប់កងទ័ពជើងទឹក ។

៣.ស្ថានីយការពារតំបន់រយៈកម្ពស់ខ្ពស់

THAAD ប្រើកាំជ្រួចស្ទាក់ចាប់តាមដី ដែលទប់ទល់នឹងកាំជ្រួចដែលចូលមកក្នុងបរិយាកាសខាងលើ និងខាងក្រៅបរិយាកាស។នៅខែមេសា ឆ្នាំ 2019 ប្រព័ន្ធនេះបានស្ទាក់ចាប់កាំជ្រួចចូល 15 គ្រាប់ដោយជោគជ័យក្នុងការសាកល្បង។ សហរដ្ឋអាមេរិកមានប្រព័ន្ធ THAAD ចំនួនប្រាំពីរ ដែលក្នុង​នោះ 3 ត្រូវបានដាក់ពង្រាយ ដើម្បីការពារប្រឆាំងនឹងការវាយលុកចេញពីមហាសមុទ្រប៉ាស៊ីហ្វិក។

ក្រុមហ៊ុនអាវុធយក្សរបស់អាមេរិក Lockheed Martin ក៏បានធានានូវកិច្ចសន្យា $74mn (£58mn) ដើម្បីសាងសង់កាំជ្រួច THAAD បន្ថែមទៀតសម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីទទួលបានកិច្ចសន្យា Aegis ដែលបានលើកឡើងកាលពីខែមុន៕

ប្រភព៖ Express ប្រែ​សម្រួល៖ ទារិកា

មតិយោបល់