- 2022-04-27 05:08:47
- ព័ត៌មាន
ជិតបានជិះផ្លូវល្បឿនលឿនហើយ!មកដឹងយានយន្តណាខ្លះអាចធ្វើដំណើរបាន និងល្បឿនកំណត់ក្នុង១ម៉ោង
- 2022-04-27 05:08:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតបានជិះផ្លូវល្បឿនលឿនហើយ!មកដឹងយានយន្តណាខ្លះអាចធ្វើដំណើរបាន និងល្បឿនកំណត់ក្នុង១ម៉ោង
ចន្លោះមិនឃើញ
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៩០,៩៥%ហើយក្រោយពីបានបើកការដ្ឋានសាងសង់អស់រយៈពេលជាង ៣ឆ្នាំ ពិសេសក៏គ្រោងនឹងដាក់ដំណើរការជាការសាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ យ៉ាងណាមិញផ្លូវមួយនេះក៏មិនមែនយានជំនិះគ្រប់ភ្រភេទ ចេះតែធ្វើដំណើរបាននោះដែរ។នេះបើយោងទៅតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ។
ក្នុងនោះកិច្ចសម្ភាសន៍នោះ ឯកត្តម ទេសរដ្ឋមន្ត្រី ក៏បានពន្យល់នូវលក្ខខណ្ឌ និងនីតិវិធីមួយចំនួនសម្រាប់ការប្រើប្រាស់ផ្លូវនេះ បើយោងទៅតាមច្បាប់ អ្នកដំណើរ យានជំនិះ ម៉ូតូ ឡានត្រាក់ទ័រ ឡានក្រុង តុកតុកនិងយានជំនិះផ្សេងៗដែលមានល្បឿនតិចជាង 70km/h គឺមិនអាចឡើងផ្លូវល្បឿនលឿនបានជាដាច់ខាត ក្នុងនោះដែរយានជំនិះប្រភេទម៉ូតូធំទោះបីជាលឿនប៉ុណ្ណា ក៏មិនអាចបើកឡើងលើផ្លូវល្បឿនលឿនបានដែរ ព្រោះអាចបង្ករគ្រោះថ្នាក់បាន។
ឯកឧត្តមបានបន្តថា “ផ្លូវល្បឿនលឿននេះទៀតសោត ល្បឿននៃការបើកបរក្រសួងកំពុងពិចារណាអនុញ្ញាតឱ្យបើកបានរហូតដល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះព័ត៌មានលម្អិតក្រសួងនឹងបញ្ជាក់បន្ថែមទៀតនៅពេលក្រោយ។”
សូមជម្រាបថា ចំពោះតម្លៃធ្វើដំណើរជាការសាកល្បងនៅក្នុងខែកក្កដាខាងមុខនេះ នៅក្នុងកិច្ចសម្ភាសន៍ផ្ទាល់ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ក្រសូងបានកំពុងពិភក្សាជាមួយក្រុមហ៊ុន ពន្យារការយកប្រាក់ភ្លាមៗ ពោលគឺចង់ទុកឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវមួយនេះឲ្យស្គាល់ពីការប្រើប្រាស់ច្បាស់លាស់សិន។ ឬបើមិនដូច្នេះ គឺអាចពួកគាត់ប្រើប្រាស់ក្នុងរយ:ពេលមួយខែដំបូង ហើយចាប់ផ្ដើមយកតម្លៃពីទាបទៅតម្លៃខ្ពស់បន្តិចម្តងៗ។ យ៉ាងណា ចំណុចនេះ ក្រសួងកំពុងតែពិចារណា និងកំពុងពិភាក្សានៅឡើយ៕