- 2022-04-28 04:48:04
- ព័ត៌មាន
ដោះស្រាយកង្វល់ពេលជិះលើផ្លូវល្បឿនលឿន ចង់បត់ជើងចង់សម្រាកជាដើម ធ្វើម៉េចនោះ ឥឡូវមានចម្លើយតបហើយ!
- 2022-04-28 04:48:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោះស្រាយកង្វល់ពេលជិះលើផ្លូវល្បឿនលឿន ចង់បត់ជើងចង់សម្រាកជាដើម ធ្វើម៉េចនោះ ឥឡូវមានចម្លើយតបហើយ!
ចន្លោះមិនឃើញ
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៩០,៩៥%ហើយ ពិសេសក៏គ្រោងនឹងដាក់ដំណើរការជាការសាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ។ពេលនេះ បងប្អូនប្រជាពលរដ្ឋខ្មែរលោកមានចម្ងល់ថា បើផ្លូវល្បឿនលឿនភ្នំពេញ _ព្រះសីហនុ មិនអាចបត់ឬថយក្រោយជាដាច់ខាតផងហ្នឹង តែបើឡានជិតអស់សាំង ត្រូវការកន្លែងឈប់សម្រាក ចូលបន្ទប់ទឹក បរិភោគអារហារវិញ តើយើងគួរធ្វើយ៉ាងម៉េច បើឮតែថា អត់ឲ្យបត់ អត់អោយឈប់ ថយក្រោយ?
លើសពីនេះទៀតឥឡូវនេះខាងក្រសួងសារធារណការ និងដឹកជញ្ជូនកំពុងពិចារណាអនុញ្ញាតឱ្យបើកបានរហូតដល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ អ៊ីចឹងអ្នកបើកបរ មិនអាចឈប់ ថយឡាន និងជិះបញ្ច្រាស់តែផ្តាសជាដាច់ខាត ពីព្រោះមានហានិភ័យគ្រោះថ្នាក់ខ្ពស់ណាស់ដល់អាយុ ។
ជាចម្លើយទៅនឹងចម្ងល់នេះ ពីទំព័រ "ផ្លូវល្បើនលឿនភ្នំពេញ-ព្រះសីហនុ" បានឲ្យដឹងថា តាមពិតទៅ នៅតាមដងផ្លូវល្បឿនលឿនគឺមានកន្លែងផ្តល់សេវាកម្ម ក្នុងនោះមានដូចជា ស្ថានីយ៍ប្រេងឥណ្ធនៈ ចំណតឡាន កន្លែងឈប់សម្រាក អាហារដ្ឋាន បន្ទប់ទឹកនិងយាន្តដ្ឋាន ជាដើម ដែលអាចបំរើសេវាកម្មចាំបាច់ជូនអ្នកធ្វើដំណើរផ្លូវឆ្ងាយបានដោយមិនមានក្តីព្រួយបារម្ភនោះឡើយ។
តែយ៉ាងណា អ្នកបើកបរ ត្រូវចាប់អារម្មណ៍មើលស្លាកសញ្ញានៅលើដងផ្លូវឲ្យបានច្បាស់ជាមុនសិន មុនចូលចតជៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗអាចកើតមានឡើង។
ពិសេសជាងនេះទៅទៀតសូមបងប្អូនកុំមានការព្រួយបារម្ភនៅពេលបន្តិចទៀតនេះខាង ក្រសួងផ្ទាល់នឹងបង្កើតជាដេអូ ក៏ដូចជាព័ត៌មានដើម្បីជំរាបទៅកាន់ បងប្អូនឆាប់ៗ ដើម្បីឲ្យយល់ដឹងកាន់តែច្បាស់ មុននឹងចាប់ផ្តើមបើកដំណើរការសាកល្បង ផ្លូវល្បឿនលឿននេះ។