• 2022-04-29 04:13:35
  • ព័ត៌មាន

មន្ត្រីបរិស្ថានញញឹមបិទមាត់​មិនជិត! ក្រោយប្រទះឃើញខ្លារខិនញី ជិតផុតពូជ១ក្បាលដ៏ធំថ្មីៗ

  • 2022-04-29 04:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការWWF មានក្តីរំភើបជាខ្លាំងក្រោយពីការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតត្រឹមខែមេសានេះ បានឃើញវត្តមានរបស់សត្វខ្លារខិនញី១ក្បាលតាមរយៈរូបថតដ៏កម្រថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វ​ប្រភេទ​នេះ​ស្ទើរតែផុតពូជទៅហើយនៅលើពិភពលោក។

សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជាគឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថានៅសេសសល់ចំនួនតិចតួចបំផុត។

សត្វមំសាសីដ៏កម្រមួយប្រភេទនេះកំពុងរងការគំរាមកំហែងនឹងការផុតពូជដោយសារវអន្ទាក់ ។សត្វខ្លារខិនអាចប្រឈមមុខនឹងជោគវាសនាដូចគ្នានឹងសត្វខ្លាធំដែលបានផុតពូជទៅហើយ ដោយហេតុថាចំនួននៅសេសសល់ដ៏តិចតួចបំផុតរបស់វានៅកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការជាប់អន្ទាក់ យ៉ាងស្ងៀមស្ងាប់នៅក្នុងជម្រកព្រៃ សម្លាប់ សត្វគ្រប់ប្រភេទទាំងអស់រួមទាំងសត្វខ្លារខិន សត្វព្រៃផ្សេងៗទៀតដោយមិនរើសមុខឡើយ។

សូមជម្រាបថាននៅទូទាំងពិភពលោក នៅមានវត្តមានសត្វខ្លារខិនស្ថិតក្នុងសេរីភាពពេញលេញមិនដល់ ៧ ១០០ក្បាលផង និងដែលមាន ៩៩% កំពុងរស់នៅលើទឹកដីអាហ្រ្វិក។ ហើយបច្ចប្បន្ន រាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថានបានបើកយុទ្ធនាការ«អន្ទាក់-សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា»កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅនេះ ដោយបានប្តេជ្ញាចិត្តរួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីការពារអនាគតប្រជាជន និងការរស់រានរបស់សត្វព្រៃកម្ពុជា។

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទដោយ៖ សាន សុធារដ្ឋ

មតិយោបល់