• 2022-05-02 07:39:53
  • ព័ត៌មាន

Seekers រកឃើញជើងខ្លាំង ៨រូប ប្រកួតក្រឡុកស្រាយ៉ាងស្វិតស្វាញនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

  • 2022-05-02 07:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីជ្រើសរើសអ្នកក្រឡុកស្រាល្អបំផុតនៅកម្មវិធី Seekers Cocktail Competition 2022 បានប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅសណ្ឋាគារ Hyatt Regency កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២។ នេះជាការប្រកួតជ្រើសរើសអ្នកក្រឡុកស្រាល្អបំផុតជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលបានរៀបចំដោយម៉ាកសញ្ញាស្រានៅក្នុងស្រុកផ្ទាល់ ក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីឱ្យវិស័យស្រាក្រឡុកនៅក្នុងប្រទេសកម្ពុជា ទទួលបានការចាប់អារម្មណ៍និងរីកចម្រើនទៅមុខ។

អ្នកក្រឡុកស្រា ចំនួន ៨នាក់ មកពីទីក្រុងភ្នំពេញ និង ខេត្តកំពត បានធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញជាទីបំផុត ដែលរួមបញ្ចូលទាំងជំនាញបច្ចេកទេស និង ភាពច្នៃប្រឌិតខ្ពស់ក្នុងការលាយបញ្ចូលគ្នា។ សហស្ថាបនិក Seekers Spirits លោក Marco Julia Eggert បានឱ្យដឹងថា "ចាប់តាំងពី Seeker បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៨ ពួកយើងបានឃើញការផ្លាស់ប្តូរធំមួយនៅក្នុងវិស័យស្រាក្រឡុកក្នុងប្រទេសកម្ពុជា។ គុណភាពរបស់ស្រា cocktails ដែលមាននៅក្នុងប្រទេស រួមទាំងជំនាញបច្ចេកទេស និង ភាពច្នៃប្រឌិតរបស់អ្នកក្រឡុកស្រានៅក្នុងស្រុក កំពុងរីកចម្រើនទៅមុខក្នុងកម្រិតមួយគួរឱ្យកោតសរសើរ”។

"យើងចង់ចាប់ផ្តើមព្រឹត្តិការណ៍នេះ ដើម្បីបង្កើតឱកាសមួយជួយកែលម្អឱ្យកាន់តែប្រសើរ។ តាមរយៈធម្មជាតិនៃការប្រកួតប្រជែង អ្នកចូលរួមមានឱកាសឆ្លុះបញ្ចាំងពីអ្វីដែលពួកគេកំពុងធ្វើ ហើយក៏អាចចែករំលែក និងរៀនពីមិត្តភ័ក្តិ និងដៃគូប្រកួតប្រជែងរបស់ពួកគេ។ ការប្រកួតប្រជែងដោយស្មើរភាព បានលើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យបង្កើនគុណភាពភេសជ្ជៈ ដោយផ្តោតលើការកែលម្អជំនាញបច្ចេកទេស និងប្រកួតប្រជែងគ្នាដើម្បីសាកល្បងបច្ចេកទេសថ្មីៗ។" លោក Marco Julia Eggert ថ្លែងបន្ថែម។

នៅ Seekers យើងទាំងអស់គ្នា សាទរនិងពេញចិត្តនូវរសជាតិ និងគ្រឿងផ្សំនៅក្នុងស្រុក។ ការប្រកួតបានធ្វើឱ្យអ្នកក្រឡុកស្រាបង្កើត cocktail ពិសេសមួយដែលបំផុសគំនិតពួកគេអំពីប្រទេសកម្ពុជា។ ការប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក និងតាមរដូវកាលនៅក្នុងស្រាក្រឡុកគឺជាវិធីសាស្រ្តដ៏សំខាន់ដែលជួយឱ្យពួកគេប្រែក្លាយវត្ថុធាតុដើមដែលមានក្នុងប្រទេសកម្ពុជា ទៅជាគ្រឿងផ្សំដ៏ល្អឯក។ គួរឱ្យរំភើបណាស់ដែលឃើញវត្ថុធាតុដើមត្រូវបានគេប្រើប្រាស់តាមរបៀបច្នៃប្រឌិតបែបនេះ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តនឹងធ្វើការប្រកួតប្រជែងចំនួន ២ ជុំទៀត នៅក្នុងថ្ងៃសៅរ៍ទី ៧ ខែឧសភា ឆ្នាំ ២០២២ នៅសណ្ឋាគារ Raffles Le Royal ចាប់ពីម៉ោង ៣រសៀលតទៅ។ និងនៅថ្ងៃទី ១៤ ​ខែឧសភា ឆ្នាំ ២០២២ នៅ FCC Angkor ក្នុងខេត្តសៀមរាប។ មហាជនត្រូវបានអញ្ជើញឱ្យចូលរួមទស្សនានិងគាំទ្រការប្រកួតប្រជែងនេះដោយផ្ទាល់ នៅតាមទីតាំងដែលបានជម្រាបជូន។ បន្ទាប់ពីបញ្ចប់ការប្រកួតចំនួន ២ជុំនេះហើយ បេក្ខភាពដែលជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រ នឹងត្រូវបានប្រកាស ដោយពួកគេត្រូវមកប្រកួតគ្នារកជើងឯកអ្នកក្រឡុកស្រាដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា នៅ Seekers Spirit House ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២៕

មតិយោបល់