- 2022-05-02 09:35:00
- ព័ត៌មាន
ឆ្ងល់យូរហើយ! អំពីឈ្មោះខេត្តក្រចេះ ទើបតែដឹងថាមាន «ដើមក្រចេះ» ជឿថាមនុស្សមិនច្រើនទេដែលស្គាល់
- 2022-05-02 09:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ងល់យូរហើយ! អំពីឈ្មោះខេត្តក្រចេះ ទើបតែដឹងថាមាន «ដើមក្រចេះ» ជឿថាមនុស្សមិនច្រើនទេដែលស្គាល់
ចន្លោះមិនឃើញ
កាលពីក្មេងអង្គុយឆ្ងល់អំពីឈ្មោះ ខេត្តក្រចេះ ក្រចេះហ្នឹងគឺមានន័យថា មិនងាយចេះ ឬយ៉ាងណា? ក្រោយមកទើបមានការភ្ញាក់ផ្អើល បន្ទាប់ពីដឹងថា «ក្រចេះ» ជាឈ្មោះរុក្ខជាតិ។ ឆ្ងល់យូរហើយ! ទើបតែដឹងថាមានដើមក្រចេះ ជឿថាមនុស្សមិនច្រើនទេដែលស្គាល់ដើមរុក្ខជាតិមួយប្រភេទនេះ។
ដើមក្រចេះ មានក្លិនក្រអូបមានជាម្ស៉ៅច្រើន គេច្រើនកាត់យកដើមវា ទៅកាត់ជាកង់ៗ យកទៅដុះនឹងថ្ម អោយចេញជាម្ស៉ៅ។ ម្ស៉ៅក្រចេះមានក្លិនក្រអូប អាចប្រើប្រាស់សម្រាប់លាបមុខ អាចការពារស្បែកមុខពីកាំរស្មីយូវី ជួយការពារកំដៅថ្ងៃ ធ្វើអោយស្បែកមុខរលោង បំបាត់ស្នាមជ្រាវជ្រួញ បំបាត់មិន ជាដើម។ ម្ស៉ៅក្រចេះរាប់ជាម៉្សៅប្រាណមួយប្រភេទ ដែលគេនិយមតាំងពីសម័យបុរាណក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ រាប់តាំងពីភូមា (ម្ស៉ៅដែលម៉ាក់ធើងមើយជើយលក់មន បង់ក្លាដេស និងឥណ្ឌា ជាដើម) ។
យ៉ាងណាមិញការដាក់ឈ្មោះខេត្តក្រចេះក៏មានប្រវត្តិ ដែលគួរអោយចាប់អារម្មណ៍ដែរ។ ដើម្បីជ្រាបច្បាស់ថា តើឈ្មោះខេត្តក្រចេះ នេះមានប្រភពមកពីណា តាំងពីឆ្នាំណា ក្នុងសម័យណា? មានតែយើងទាំងអស់គ្នាអានប្រវត្តិនេះទាំងអស់គ្នា។
តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់ខេត្តក្រចេះនេះ បានឲ្យដឹងទៀតថា នាដើមទសវត្សឆ្នាំ១៩០០ នៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិចជាច្រើនរស់នៅ ហើយមានការទាក់ទងពាណិជ្ជកម្ម ផ្សេងៗ នៅភូមិភាគឦសានទាំងមូលតាមច្រក «កំពង់ចម្លងក្របី» របស់ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ **(សូមកុំច្រឡំនៅជិតកែវសីមា ភ្នងសម្លាប់ Gatille ១៩៣០’s ក្រោយមកក្លាយជាពាក្យ Kratie ឬ Kratié ជាពាក្យខុស ត្រឹមត្រូវគួរសរសេរ Kracheh)។
ក្នុងសៀវភៅប្រវត្តិសាស្ដ្រប្រទេសកម្ពុជា ចាប់ពីសតវត្សទី១ នៃគ្រឹស្ដសករាជរហូតមក របស់លោកអាដេម៉ា ឡឺក្លែរ អតីតរ៉េស៊ីដង់បារាំងប្រចាំប្រទេសកម្ពុជា បោះពុម្ព នៅទីក្រុងប៉ារីស នាឆ្នាំ១៩១៤ ក្នុងនោះមានឈ្មោះក្រុងបុរាណមួយនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ គឺទីក្រុងសម្ភុបុរៈ ។ លោក អាដេម៉ា ឡឺក្លែរ បានពន្យល់ ថា៖ សម្ភុបុរៈ=ទីក្រុងរបស់អ្នកប្រាជ្ញ ។ ភស្ដុតាងសិលាចារិកk.125 បញ្ជាក់ថា នៅខេត្តក្រចេះ មានក្រុងបុរាណមួយរបស់ខ្មែរគឺក្រុងសម្ភុបុរៈ នៅស្រុកសំបូរ ៕