• 2022-05-03 05:06:51
  • ព័ត៌មាន

មិនធម្មតា! ចេញតួលេខហើយ ត្រឹមតែ៤ខែសោះ កម្ពុជារកចំណូលបានច្រើនសន្ធឹក ពីការលក់សំបុត្រចូលទស្សនាអង្គរ

  • 2022-05-03 05:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២នេះ កម្ពុជា ទទួលបានចំណូល ១,៣៥២,៦១៥ លានដុល្លារសហរដ្ឋអាមេរិក ពីការលក់សំបុត្រឲ្យចូលទស្សនារមណីដ្ឋានអង្គ ។ នេះបើយោងទៅតាមសេចក្តីប្រកាសជាព័ត៌មានរបស់គ្រឹះស្ថានអង្គរ។

គ្រឹះស្ថានអង្គរបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៤ខែកម្ពុជាមានភ្ញៀវសទេសចរសរុប ៣៣ ២០៥នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលចំនួននេះកើនឡើង ៦៣៣,៣៣ភាគរយ បើប្រៀបធៀបទៅនឹង ឆ្នាំ២០២១ ដែលកម្ពុជាកំពុងតែជួបវុបត្តិជំងឺកូវីដ-១៩ ធ្វើឲ្យវិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងគំហក ខណ:ពេលនេះកម្ពុជាកំពុងតែរៀបចំយុទ្ធនាការដើម្បីស្រូបទាញយកភ្ញៀវទេសចរឡើងវិញ ពិសេស ក្នុងខែមេសាកន្លងទៅនេះ មានភ្ញៀវទេសចរ ចំនួន ១៣ ៣៦៤នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ សរុបជាទឹកប្រាក់ចំនួន ៥៣៧ ០៤០ដុល្លារ។

ដោយឡែក ក្រៅពីនេះតំបន់អង្គរ កម្ពុជា ក៏បានលក់សំបុត្រចូលទស្សនាតំបន់ប្រាសាទ កោះកេរបានចំនួន ៣ ៤៣៥ដុល្លារផងដែរ ដល់ភ្ញៀវទេសចរអន្តរជាតិចំនួន ២២៩នាក់ ក្នុងខែមេសា ខណ: ចំណូលពីការលក់សំបុត្រទូក កំពង់ផែចុងឃ្នៀសវិញ ក្នុងខែមេសាបាន ១៥ ៩១៩ដុល្លារ ទៅដល់ទេសចរចំនួន ៣ ៨១៧នាក់ផងដែរ។

សូមជម្រាបថា ក្នុងរយៈពេល ៤ខែនេះដែរ មួយចំណែកនៃចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គឺបានឧបត្ថម្ភទៅមូលនិធិគន្ធបុប្ផា មានចំនួន ៦៦ ៤១០ដុល្លារ សម្រាប់ជួយសង្គ្រោះជីវិតកុមារកម្ពុជា៕

ប្រភពរូបថត៖ Overseas Marketing and Promotion Department ,Ministry of Tourism Cambodia

អត្ថបទដោយ៖ សាន សុធារដ្ឋ

មតិយោបល់