- 2022-05-04 09:45:00
- ព័ត៌មាន
មកស្គាល់ព្រះវិហារមួយកន្លែង នៅកំពង់ចាម មានរចនាបថស្អាតខ្លាំង ត្រដឹមត្រដែតណាស់
- 2022-05-04 09:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ព្រះវិហារមួយកន្លែង នៅកំពង់ចាម មានរចនាបថស្អាតខ្លាំង ត្រដឹមត្រដែតណាស់
ចន្លោះមិនឃើញ
ទីស្ថានព្រះវិហារស្ថិតក្នុង វត្តជ័យមង្គល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានរចនាបថស្អាតខ្លាំង ត្រដឹមត្រដែតណាស់ បរិស័ទដែលជ្រះថ្លានឹងព្រះពុទ្ធសានាកាលបើបានទៅដល់ហើយរមែងស្ងើចសរសើរអំពីសម្រស់នៃក្បូរក្បាច់រចនាយ៉ាងស្អាតប្រណិត វិចិត្របំផុត កម្រនឹងរកទីស្ថានអារាមណាប្រៀបប្រដូចណាស់។
ចម្លាក់រចនាបទរបស់ព្រះវិហារនៃទីអារាមមួយកន្លែងនេះ មានក្បូរក្បាច់យ៉ាងល្អវិចិត្រ រំលេចពណ៌មាសយ៉ាងស្កឹមស្កៃពិតជាគួរឲ្យស្ងើចសរសើរខ្លាំងណាស់បែបខ្មែរពិតៗ មានប្រាង្គប្រកបដោយក្បូរក្បាច់យ៉ាងល្អឯក ប្រៀបដូចជានៅក្នុងសុបិនមួយ ប៉ុន្តែវាជាការពិត នោះគឺជាអារាមវត្តជ័យមង្គល នៅក្នុងខេត្តកំពង់ចាម ។ ព្រះវិហារនៃអារាមនេះទៀតសោត មាន ពណ៌ស្រស់ឆើត ក្រហមឆ្អិនឆ្អៅ បង្កប់ទៅដោយក្បាច់រចនា យ៉ាងរស់រវើក កំពុងក្លាយជាទីលម្ហែ និង ផ្ដល់ភាពស្ងប់ស្ងាត់ល្អ ដល់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ។ បើរៀបចំទីធ្លាបានល្អ ហើយពុទ្ធបរិស័ទចេះជួយគ្នាសម្អាតបានស្អាតទៀត គឺរឹតតែប្រពៃថ្លៃថ្លា។ ចង់ឲ្យមានការសាងសង់ព្រះវិហារវិចិត្របែបនេះ ឲ្យបានច្រើនដើម្បីបម្រើវិស័យព្រះពុទ្ធសាសនានិងទេសចរណ៍បែបសាសនា ។
វត្តអារាមមានតួនាទីសំខាន់ណាស់ចំពោះប្រជាជនកម្ពុជា ជាទីកន្លែងសម្រាប់ឲ្យព្រះសង្ឃអប់រំសីលធម៌ ផ្សព្វផ្សាយពុទ្ធវចន ដល់ពុទ្ធបរិស័ទ។ជាកន្លែងប្រជាជនបានផ្សារភ្ជាប់ជីវិត ទៅនិងព្រះពុទ្ធសាសនា ជាទីពឹងពាក់ជាបង្អែងខាងផ្លូវចិត្ត អប់រំកាយចិត្ត និង ជាទីសក្ការៈ។ ទន្ទឹមនេះទីអារាម ជាទីដ៏ឧត្តមសម្រាប់ប្រជាជនកម្ពុជានិយមធ្វើពិធីបុណ្យផ្សេងៗ ដែលជាប្រពៃណី ពុទ្ធសាសនា តាមទំនៀមទំលាប់របស់ប្រជាជនកម្ពុជាដូចជា បុណ្យកឋិន ភ្ជុំបិណ្ឌ មាឃបូជា វិសាខបូជា ចូលវស្សា ចេញវស្សា បុណ្យចូលឆ្នាំជាដើម ៕
ប្រភព៖ Khmer Architectural