• 2022-05-09 02:29:32
  • ព័ត៌មាន

បណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន បំពាក់សុទ្ធតែកុំព្យូទ័រទំនើបៗសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ

  • 2022-05-09 02:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន ដំបូងបង្អស់ ប្រមូលផ្ដុំដោយព័ត៌មានជាច្រើនដូចជា ព័ត៌របស់សម្ដេចតេជោ ព័ត៌មានសម្ពោធនានា ព័ត៌មានថ្នាក់ដឹកនាំ និងមានសៀវភៅឯកសារចាប់ពីថ្នាក់ទី១រហូតដល់ថ្នាក់ទី១២ និងព័ត៌មានចំណេះដឹងជាសំឡេងអាន និងជាវីដេអូជាច្រើនទៀត បានប្រគល់ជូនសាលាមធ្យមវិចិត្រសិល្បៈហើយ ក្រោយចំណាយពេលជាង ៧ឆ្នាំ។

ពិធីប្រគល់ជូនបណ្ណាល័យអេឡិកត្រូនិកនេះបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។លោក លុយ មិថុនា ស្ថាបនិកនៃបណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បណ្ណាល័យនេះបង្កើតឡើងដើម្បីតបស្នងតម្លៃនៃសន្តិភាព ដោយសារសន្តិភាពទើបយើងមានឱកាសបានរៀនសូត្រ និងមានចំណេះចេះដឹង ។

លោកសាស្ត្រាចារ្យដដែលបន្តទៀតថា ពីមុនមកបណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន មានសណ្ឋានជាគេហទំព័រដែលសិស្សនិស្សិត និងប្រជាពលរដ្ឋអាចចូលស្វែករកព័ត៌មាន និងចំណេះដឹងបានដោយងាយស្រួល ។ ដោយឡែកនៅឆ្នាំ២០២២នេះបណ្ណាល័យសម្ដេចតេជោ ហ៊ុន សែន បានបង្កើតជារូបរាងហើយដែលមានទីតាំងនៅសាលាមធ្យមវិចិត្រសិល្បៈ ដែលបានបើកសម្ពោធកាលពីថ្ងៃទី០៤ ខែឧសភានេះ ក្រោមការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំ និងបុគ្គលសំខាន់ៗជាច្រើនរូបទៀត ។

លោកស្រី DR. SO SOKUNTHEARY និងលោក ឈឿង រចនា ដែលជាតំណាង របស់សាកលវិទ្យាល័យន័រតុន ដែលបានផ្តល់តុ និងម៉ាស៊ីនកុំព្យូទ័រ ដើម្បីតម្លើងបណ្ណាល័យអេឡិចត្រូនិក សម្តេចតេជោ ហ៊ុន សែន នេះ ។

លោកកឧកញ្ញ៉ា ឡេង ប្រុស ជាអគ្គនាយកក្រុមហ៊ុនណាវ៉ាត្រាខ្នាតយក្ស និងបានផ្តល់ជាថវិកាចំនួន ២,៥០០ដុល្លារ ដល់ក្រុមការងារបណ្ណាល័យអេឡិចត្រូនិក សម្តេចតេជោ ហ៊ុន សែន ដើម្បីទិញសំភារៈផ្សេងៗ និង ១,៥០០ដុល្លារទៀត សម្រាប់សាលាមធ្បមវិចិត្រសិល្បៈ ។ ក្រៅពីនេះក៏មានវត្តមានរបស់លោក លុយ មិថុនា ជាស្ថាបនិក និងជាប្រធានក្រុមតំណាងឱ្យយក្រុមការងារ SPM-eDoc ដែលជាក្រុមអ្នកបង្កើតកម្មវិធីបណ្ណាល័យអេឡិចត្រូនិក សម្តេចតេជោ ហ៊ុន សែន ។

គួរបញ្ជាក់ថា បណ្ណាល័យអេឡិកត្រូនិក សម្ដេចតេជោ ហ៊ុន សែន បានបង្កើតឡើងកាលពីកំឡុងឆ្នាំ២០១៥ ក្រោយពីលោក លុយ មិថុនា បានជួបនឹងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបង្កើតសៀវភៅមួយក្បាលដែលមានចំណងជើងថា សៀវភៅអេឡិកត្រូនិក ហ៊ុន សែន ១៣ទស្សវត្សនៃដំណើរកម្ពុជា និងបានបង្ហាញជូនសម្ដេច ហ៊ុន សែន ដោយផ្ទាល់ ។ បណ្ណាល័យអេឡិកត្រូនិក សម្ដេចតេជោ ហ៊ុន សែន បានបង្កើតឡើងដើម្បីតបស្នងតម្លៃនៃសន្តិភាព ហើយបណ្ណាល័យនេះមានព័ត៌មានចំណេះដឹងជាច្រើនរបស់ថ្នាក់ដឹកនាំកំពូលៗ ជាពិសេសព័ត៌មានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រីនៃកម្ពុជា ដែលអាចប្រើជាប្រយោជន៍ទូទៅសម្រាប់សិស្សនិស្សិត និងប្រជាពលរដ្ឋ ហើយនេះក៏ក្ដីស្រម៉ៃមួយដែលលោក លុយ មិថុនា ស្ថាននិកនៃបណ្ណាល័យអេឡិកត្រូនិក សម្ដេចតេជោ ហ៊ុន សែន ចង់បង្ហាញជូនថ្នាក់ដឹកនាំនូវអ្វីដែលលោកបានធ្វើរយៈពេល៧ឆ្នាំនេះ ៕

មតិយោបល់