- 2022-05-09 10:10:00
- ព័ត៌មាន
ស្រឡាញ់សមុទ្រ ស្រឡាញ់កោះ មើលវីដេអូនេះហើយ ច្បាស់ជានៅមិនសុខ!
- 2022-05-09 10:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រឡាញ់សមុទ្រ ស្រឡាញ់កោះ មើលវីដេអូនេះហើយ ច្បាស់ជានៅមិនសុខ!
ចន្លោះមិនឃើញ
កម្មវិធី "ផ្លូវទៅស្រុក" ឬ "The Road Home” បានចាប់ផ្ដើមរដូវកាលទី៤ ហើយ ក្រោយពីខកខានអស់ ២ឆ្នាំ ដោយសារកូវីដ១៩ ដោយលើកនេះ កម្មវិធីរុករករឿងអស្ចារ្យលើដីកម្ពុជាមួយនេះ បានបង្វែរបេសកកម្មរបស់ខ្លួនខុសប្លែក ១៨០ដឺក្រេ ធៀបនឹង៣រដូវកាលកន្លងមក។
តាមប្រធានដឹកនាំគម្រោងដ៏ធំនេះ គឺលោក លីម ស៊ីផេង បានឲ្យដឹងថា សម្រាប់រដូវកាលទី៤នេះ នឹងដាក់បង្ហាញតំបន់កម្សាន្តប្លែកភ្នែកលើដែនកោះជាច្រើនរបស់កម្ពុជា ។
"ផ្លូវទៅស្រុក" រដូវកាលទី៤នេះ កាន់តែពិសេស យើងបានបង្វែរពីការរុករករឿងអស្ចារ្យរបស់កម្ពុជានៅលើដីគោក ទៅជាបេសកកម្មនៅលើផ្ទៃមហាសាគរដ៏ល្វឹងល្វើយរបស់កម្ពុជាវិញម្ដង។ យើងចង់ផ្ដល់នូវមោទកភាពថ្មីទៀតដល់ប្រិយមិត្តជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងកោះរបស់យើង"។
តាមប្រធានដឹកនាំគម្រោងដដែល កម្មវិធីនេះ នឹងគាស់រំលើងរឿងរ៉ាវអស្ចារ្យនៅតាមដែនកោះជាមួយចំនួនលើផ្ទៃសមុទ្រកម្ពុជា ដោយផ្ដោតទៅលើទេសភាពប្លែក តំបន់ស្អាតៗ ម្ហូបអាហារ សិល្បៈ របៀបរស់នៅ បទពិសោធន៍ ភូមិសាស្រ្ត និងសេដ្ឋកិច្ចសហគមន៍ និងការរកឃើញថ្មី ក៏ដូចជាសក្ដានុពលទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍បំផុត ។
ទន្ទឹមនឹងការបង្ហើបបែបនេះ វីដេអូថ្មីរបស់" ផ្លូវទៅស្រុក" រដូវកាលទី៤នេះ នឹងចាប់ផ្ដើមបេសកកម្មផ្លូវការរបស់ខ្លួននៅលើកោះមួយចំនួននៅកម្ពុជា។ តើនោះជាកោះអ្វីខ្លះ នៅទីណា មានសក្ដានុពលអស្ចារ្យប៉ុណ្ណា? រង់ចាំទស្សនាទាំងអស់គ្នា!
តែឥឡូវ ទស្សនាវីដេអូ Trailer របស់កម្មវិធី "ផ្លូវទៅស្រុក" រដូវកាលទី២ ទើបនឹងចេញថ្ងៃនេះទាំងអស់គ្នា៖