- 2022-05-10 06:53:00
- ព័ត៌មាន
"ដើមព្នៅ" រុក្ខជាតិដ៏ពិសិដ្ឋក្នុងព្រហ្មញ្ញសាសនា មានតម្លៃមិនអាចខ្វះបានក្នុងសង្គមខ្មែរ
- 2022-05-10 06:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ដើមព្នៅ" រុក្ខជាតិដ៏ពិសិដ្ឋក្នុងព្រហ្មញ្ញសាសនា មានតម្លៃមិនអាចខ្វះបានក្នុងសង្គមខ្មែរ
ចន្លោះមិនឃើញ
ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យ ជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងជាឱសថព្យាបាលរោគ គួរជនជាតិខ្មែរចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។
តាមក្បួនតម្រាបុរាណបាននិយាយថាព្នៅ អាចប្រើជាឱសថសម្រាប់ព្យាបាលរោគ ជាថ្នាំចម្រើនអាយុ ជួយសរីរាង្គកាយមនុស្សបានច្រើន ជួយឱ្យមានកម្លាំង សាច់សម្បុរស្អាត។ល។
រុក្ខជាតិនេះត្រូវបានលើកតម្កើងក្នុងសាសនាព្រាហ្មណ៍ ដោយគេតែងនិយាយថា ជារុក្ខជាតិរបស់ព្រះសិវៈ ព្រោះស្លឹករបស់វាក្នុងមួយទងមាន៣សន្លឹក ដូចគ្នានឹងលំពែងត្រីសូល៍ ហើយក៏ដូចជាព្រះនេត្រព្រះឥសូរដូច្នោះដែរ។ ស្លឹកទាំង៣ក៏ជាតំណាង ព្រះសិវៈ ឬព្រះឥសូរ, តំណាងឲ្យព្រះវិស្ណុ និងព្រះព្រហ្មជាអាទិទេពធំទាំង៣ក្នុងព្រហ្មញ្ញសាសនា។
ក្រៅពីនោះ ព្នៅគឺជារុក្ខជាតិប្រើក្នុងព្រះរាជពិធីរបស់ព្រះមហាក្សត្រ ដោយគេប្រើស្លឹករបស់វាក្នុងពិធីឡើងគ្រងរាជ្យសម្បត្តិ និងព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រជាដើម។ ជារឿយៗគេក៏តែងឃើញព្រះមហាក្សត្រខ្មែរសៀតស្លឹកព្នៅលើព្រះកាណ៌ (គុម្ពត្រចៀក) របស់ទ្រង់ដោយសារហេតុផលដូចរៀបរាប់ខាងលើនេះឯង៕