- 2022-05-13 01:32:53
- ព័ត៌មាន
វិធីសាស្ត្រ! ប្រើជីវិតគូឲ្យបានយូរអង្វែង និងស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង
- 2022-05-13 01:32:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រ! ប្រើជីវិតគូឲ្យបានយូរអង្វែង និងស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង
ចន្លោះមិនឃើញ
ដើម្បិធ្វើឲ្យជីវិតញគូរបស់អ្នកពោរពេញទៅដោយសេចក្តីសុខ និងយូរអង្វែង រឿងដំបូងដែលអ្នកត្រូវធ្វើនោះគឺ អ្នកត្រូវព្រមទទួលស្គាល់ថា អ្នកមិនបានរៀបការជាមួយ តួឯកប្រុសឬក៏តួឯកស្រីនៅក្នុងរោងកុនឬប្រលោមលោក ល្អសម្បូរបែបនោះទេ អ្នកបានរៀបការជាមួយមនុស្សធម្មតា ហើយមនុស្សធម្មតារមែង តែងតែចំណុចមានល្អនិងអាក្រក់ ពេលមួយដែលអាចបង្កើតជាកំហុស ភាពអាក់អន់ស្រពន់ចិត្តទៅលើគ្នាទៅវិញទៅមក ។
អ្នកត្រូវស្គាល់ភាពមិនសម្បូរបែបល្អឥតខ្ចោះរបស់ ដៃគូ ហើយអ្នកផ្ទាល់ក៏មិនល្អប៉ុន្មានដែរ តែងតែមានចំណុចខ្វះខាតរៀងៗខ្លួន ដូច្នេះត្រូវចេះ ធ្វើចិត្តយោយល់អធ្យាស្រ័យចំពោះគ្នានិងគ្នា។
អ្នកត្រូវចេះសុំទោសនិងចេះលើកលែងទោសអោយគ្នា ហើយនៅពេលនរណាខុសក៏ទទួល កំហុស នរណាៗក៏អាចនឹងធ្វើខុសបានដែរ ប៉ុន្ដែក៏មិនគួរខុសហើយខុសទៀតរហូតដូចៗដើម ។ជាដៃគូនឹងគ្នាត្រូវធ្វើចិត្តឲ្យដូចជាទឹក ពីព្រោះបើអ្នកនៅតែខឹង មានការគុំគួននៅជាមួយគ្នាមិនបានយូរទ។
លើសពីនេះ អ្នកត្រូវបំភ្លេចពីអតីតកាល កុំជីកកកាយ នរណាៗក៏មានអតីតមិនល្អ កំហុសដែល ធ្លាប់សាងនៅក្នុងជីវិត មានអ្នកខ្លះយកអតីកាលកំហុសរបស់ដៃគូ មកនិយាយបង្ករជាជំលោះទាស់ទែង បង្កើតជាភាពឈឺចាប់ដែល ជាហេតុបណ្តាលអោយនៅជាមួយគ្នាមិនបានយូរ។ មានរឿងអ្វីក៏គួរតែ និយាយគា្ន អោយយល់ នោះក្តីស្រឡាញ់របស់អ្នកនឹងទៅបានយូរ ។
ដូចគ្នានេះដែរ អ្នកក៏ត្រូវតែបញ្ចេញនូវក្តីស្រឡាញ់ទៅកាន់ដៃគូរបស់អ្នកតាមដែលអាចទៅរួច ហើយក៏កុំប្រៀបធៀបក្តីស្រឡាញ់របស់អ្នកជាមួយអ្នកដទៃ ហេតុអ្វីមិននិយាយអោយផ្អែមៗ ហេតុអ្វីមិនរ៉ូមេនទិច ហេតុអ្វីមិននាំដើរលេង មិនមានកាដូ មិនចេះលួងលោមថ្នាក់ថ្នម យកចិត្តដូចគូដទៃ អ្នកត្រូវចាំថា ការ បង្ហាញក្តីស្រឡាញ់របស់គូនីមួយៗ មិនដូចគ្នាទេ អ្នកត្រូវតែយល់ពីគ្នាព្យាយាមសម្របទៅនឹងអត្តចរិតពីដៃគូរបស់អ្នក។
ជាចុងក្រោយទោះបី អាក្រក់ល្អ អ្នកក៏មិនត្រូវចោលគ្នា ពេលដែលជោគជ័ អ្នកក៏នៅជាមួយគ្នា ពេលដែលមិនសល់នរណា អ្នកក៏គួរតែនៅជាមួយគ្នាអោយបាន កុំបោះបង់ចោលគ្នាឲ្យសោះ ត្រូវចេះអោយកម្លាំងចិត្ត មិនថាដៃគូរបស់អ្នកទៅជាយ៉ាងណា នោះអ្នកនឹងនៅជាមួយគ្នាបានយូរអង្វែង ព្រោះរាល់ពេលដែលគេលំបាកគេចង់ចេញ គេនឹងនឹកឃើញដល់អំពើល្អ ភាពលះបង់របស់អ្នក មិនងាយនឹងចាកចោលគ្នាដោយស្រួលៗនោះឡើយ។