- 2022-05-12 00:45:00
- ព័ត៌មាន
ត្រូវធ្វើយ៉ាងណា? ពេលអ្នកមានអារម្មណ៍ថាខុសខ្លាំងហើយពិបាកចិត្ត គិតអ្វីមិនចេញ ជាជាងការធ្វើបាបខ្លួនឯង
- 2022-05-12 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវធ្វើយ៉ាងណា? ពេលអ្នកមានអារម្មណ៍ថាខុសខ្លាំងហើយពិបាកចិត្ត គិតអ្វីមិនចេញ ជាជាងការធ្វើបាបខ្លួនឯង
ចន្លោះមិនឃើញ
លើលោកយើងនេះនរណាៗក៏ធ្លាប់បានបង្កើតកំហុសដែរ គ្មាននរណាឥតខ្ចោះនោះឡើយ គ្រប់គ្នាសុទ្ធតែមានអតីតកាល កំហុសដ៏ធំដែរក្នុងជីវិតហើយ ។ វិធីរំដោះខ្លួនឯងនៅពេលដែលអ្នកមានអារម្មណ៍ថាខុសខ្លាំងគឺ អ្នកត្រូវគិតថា ជីវិតមនុស្សយើងអាចបង្កើតជាកំហុសបានគ្រប់ៗគ្នា ហាមបន្ទោសខ្លួនឯងឬធ្វើបាបខ្លួនឯងនៅពេលដែលអ្នកធ្វើខុសទៅលើរឿងអ្វីមួយ។
មនុស្សយើងអាចឈរបានក៏មានថ្ងៃដែលគង់ដួល រឹងមាំខ្លាំងប៉ុណ្ណាក៏មានវេលាដែលនឹងត្រូវទន់ខ្សោយ។មនុស្សគ្រប់គ្នាតែងតែបានបង្កើតកំហុសមិនថាធ្ងន់ឬស្រាលនៅក្នុងឆាកជិវិត វាគឺជារឿងធម្មតារបស់មនុស្ស យើងត្រូវចេះលើកលែងទោសអភ័យទោសអោយខ្លួនឯងបានហើយក្រោកឈរឡើងស៊ូបន្តទៀត យកបទពិសោធន៍ កំហុសរបស់អ្នកធ្វើជាមេរៀនដើម្បីជាជោគជ័យនៅថ្ងៃមុខ ។
មួយវិញទៀត សូមកុំទៅដាក់សម្ពាធជាមួយខ្លួនឯងខ្លាំងពេក សូម្បីតែមនុស្សយន្តនៅតែមានបង្កើតជាកំហុសកើតឡើងដែរ យើងគឺជាមនុសមិនមាននរណាដែលល្អសម្បូរបែបគ្រប់ដប់នោះឡើយ។ សូមអោយអ្នកដឹងថា អ្នកមិនមែនជាមនុស្សដែលអាក្រក់ មនុស្សដែលល្ងង់ អ្នកគ្រាន់តែធ្វើរឿងអ្វីម្យ៉ាងដោយមិនបានគិតវែងឆ្ងាយតែប៉ុណ្ណោះ ដូច្នេះមុនធ្វើអ្វីមួយសូមគិតពិចារណាអោយបានច្បាស់លាស់អ្វីដែលអ្នកធ្វើវា នឹងជះឥទ្ធិពលមករកអ្នកវិញគ្រប់ពេល។
នៅពេលដែលអ្នកធ្វើបែបនេះ វានឹងមានអារម្មណ៍ថាប្រសើរឡើងនិងមិនសូវមានសម្ពាធ ឈប់បន្ទោសខ្លួនឯងជាបន្តទៀត ត្រូវចងចាំថា មនុស្សយើងអាចខុសបានគ្រប់ពេល នៅពេលដែលអ្នកបង្កើតកំហុស សូមកុំធ្វើបាបខ្លួនឯង ផ្តេកផ្តួល ធ្វើអោយជីវិតខ្លួនឯងកាន់តែដុនដាបខ្លាំង អ្នកគួរតែរៀនចាប់ផ្តើមសារជាថ្មីម្តងទៀតក៏វាមិនទាន់ហួសពេលដែរ។
សូមចងចាំថា ពេលជួបបញ្ហាអ្នកត្រូវព្យាយាមដោះស្រាយ កុំគេចវេស កុំសម្លឹងរកតែបញ្ហា ពេកអ្នកត្រូវតែស្វែងរកផ្លូវចេញដំណោះស្រាយ ទើបអ្នកអាចឆ្លងផុតពីបញ្ហាទាំងអស់នោះបាន ។ ពេលអ្នកចួបទុក្ខលំបាក ចូរធ្វើអោយសេចក្តីទុក្ខ បាត់ទៅបន្តិចម្តងៗ អ្នកនឹងធ្វើចិត្តបាន ធ្វើចិត្តអោយស្រស់ថ្លា ការដែលអ្នកនៅតែគិតអំពីទុក្ខ ជារៀងរាល់ថ្ងៃ វានឹងធ្វើអោយអ្នកធ្លាក់ចូលទៅក្នុងសភាពក្រៀមក្រំ មិនមានកម្លាំងចិត្តនៅក្នុងការបំពេញការងារឬតស៊ូនៅក្នុងជីវិតបន្តទៀត អ្នកត្រូវតែរៀនធ្វើចិត្ត អោយរឹងមាំ ងើបឡើងស៊ូព្យាយាមបន្តទៀត ទាំងនេះគឺជីជាដំណើរជីវិតរបស់មនុស្សនរណាក៏ជួបដែរ តែសំខាន់ នរណាខ្លះអាចតស៊ូ រឹងមាំឆ្លងផុតទៅបាន។