- 2022-05-12 04:18:05
- ព័ត៌មាន
រំភើបចិត្ត ឯកអគ្គរាជទូតខ្មែរនៅកូរ៉េខាងត្បូង ចេញអធិប្បាយវែងអន្លាយ ក្រោយទទួលពានរង្វាន់អ្នកការទូតឆ្នើម!
- 2022-05-12 04:18:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបចិត្ត ឯកអគ្គរាជទូតខ្មែរនៅកូរ៉េខាងត្បូង ចេញអធិប្បាយវែងអន្លាយ ក្រោយទទួលពានរង្វាន់អ្នកការទូតឆ្នើម!
ចន្លោះមិនឃើញ
លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតខ្មែរប្រចាំនៅសាធារណរដ្ឋកូរ៉េខាងត្បូង បានចេញមកអធិប្បាយវែងអន្លាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្រោយសាធារណរដ្ឋកូរ៉េខាងត្បូងសម្រេចប្រគល់ពានរង្វាន់ឯកអគ្គរាជទូតឆ្នើម។
មន្ត្រីការទូតរបស់កម្ពុជា បានអធិប្បាយពីអ្វីដែលខ្លួនបានទទួល ជម្នះ និងសមិទ្ធផលលើទឹកដីសាធារណរដ្ឋកូរ៉េខាងត្បូងក្នុងកាតព្វកិច្ចការងារមិនដល់១ឆ្នាំផង។ នោះជាមូលហេតុដែលលោកជំទាវខ្លួនឯង រួមពលរដ្ឋខ្មែរជាច្រើនមោទកភាព។ "នាងខ្ញុំពិតជាមានកិត្តិយសណាស់ ដែលទទួលបាននូវពានរង្វាន់ " ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២២" ពីក្រុមប្រឹក្សា Korea Consumer Global"។
លោកជំទាវ ជ្រឹង បុទុមរង្សី បានមកបំពេញបេសកកម្មជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណា ចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នេះ លោកជំទាវ បានទទួលពានរង្វាន់ជាឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២២ ពី Korea Consumer Global បន្ទាប់ពីបានបំពេញការងារការទូតរបស់ខ្លួនបានរយៈពេល០៧ខែគត់។
នេះជាសមិទ្ធផលអស្ចារ្យ និងជាការលើកទឹកចិត្តដ៏មានតម្លៃមួយ។ "នេះជាការលើកទឹកចិត្តមួយដ៏មានតម្លៃ ដែលសបញ្ជាក់ថាការខិតខំប្រឹងប្រែងរបស់នាងខ្ញុំក្នុងការបំពេញតួនាទី និងភារកិច្ចបម្រើជាតិ មាតុភូមិ និងបម្រើដល់ផលប្រយោជន៍បងប្អូនខ្មែរយើង ពិតជាមានការគាំទ្រពីភាគីកូរ៉េដែលជាម្ចាស់ផ្ទះពិតប្រាកដណាស់"។
គឺបានមកពីការរួមចំណែករបស់មន្រ្តីរាជការ និងបុគ្គលិកនៃស្ថានទូត ព្រមទាំងក្រុមគ្រួសាររ រួមទាំងក្តីអាណិតស្រលាញ់ពីបងប្អូនខ្មែរដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េនេះផងដែរ។ កាន់តែពិសេស លោកជំទាវ សូមក្រាបថ្វាយព្រះបង្គំ និងសូមថ្លែងអំណរអរព្រះគុណ តបចំពោះព្រះរាជគុណូបការៈ និងព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រោសព្រះរាជទាននូវមុខងារដ៏ថ្លៃថ្លាជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដល់ទូលបង្គំនាងខ្ញុំ។
"នាងខ្ញុំក៏សូមអនុញ្ញាតសម្តែងនូវអំណរគុណប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវសេចក្តីទុកចិត្តដល់នាងខ្ញុំក្នុងការបំពេញកាតព្វកិច្ច និងកិច្ចការងារក្នុងតួនាទីជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីបម្រើដល់ប្រទេសជាតិ និងជានិច្ចកាលតែងតែផ្តល់នូវដំបូន្មាន និងអនុសាសន៍ណែនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ដល់រូបនាងខ្ញុំ"។
លោកជំទាវ ក៏មិនភ្លេចថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ដែលជឿជាក់ និងផ្តល់ឱកាសអោយលោកជំទាវបានរៀនសូត្រ និងពង្រឹងសមត្ថភាពបន្ថែមទៀត រហូតដល់អាចទទួលភារកិច្ចជាមន្ត្រីការទូតម្នាក់តំណាងកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង។
"នាងខ្ញុំនឹងប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព បន្តអនុវត្តនូវតួនាទី និងភារកិច្ច ក្នុងនាមជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ដើម្បីសម្រេចអោយបាននូវសមិទ្ធផល និងជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីបំរើជាផលប្រយោជន៍ និងបុព្វហេតុ ដល់ប្រទេសជាតិ និងប្រជាជន ឱ្យកាន់តែល្អប្រសើរឡើង សំដៅលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េ លើវិស័យការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងឧស្សាហកម្ម ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា"៕