- 2022-05-12 07:55:00
- ព័ត៌មាន
ល្បីកោះតាគៀវមានទេសភាពស្អាតត្រជាក់ភ្នែក ទាំងលើដីនិងក្រោមទឹក តោះ! មកដឹងសកម្មភាពកម្សាន្តនៅលើកោះមួយនេះទាំងអស់គ្នា (មានវីដេអូ)
- 2022-05-12 07:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីកោះតាគៀវមានទេសភាពស្អាតត្រជាក់ភ្នែក ទាំងលើដីនិងក្រោមទឹក តោះ! មកដឹងសកម្មភាពកម្សាន្តនៅលើកោះមួយនេះទាំងអស់គ្នា (មានវីដេអូ)
ចន្លោះមិនឃើញ
កោះតាគៀវ ស្ថិតក្នុងខេត្តព្រះសីហនុ ជាទីតាំងធម្មជាតិដែលគ្រប់ដណ្តប់ដោយព្រៃឈើជាប់នឹងឆ្នេរ មានទេសភាពស្អាតត្រជាក់ភ្នែក ទាំងលើដីនិងក្រោមទឹក ជារមណីយដ្ឋានទេសចរធម្មជាតិដ៏សែនមនោរម្យមួយ ។
ដើម្បីទៅកម្សាន្តនៅកោះតាគៀវ ភ្ញៀវទេសចរអាចធ្វើដំណើរតាមរយៈទូក ដោយត្រូវមកកាន់ឆ្នេរឧទ្យានជាតិរៀម មានចម្ងាយប្រហែល ១៧គីឡូម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលតោពីរ រួចត្រូវបន្តដំណើរតាមទូកឈើទេសចរក្នុងចម្ងាយប្រមាណ ៣០នាទី លោកអ្នកនឹងទៅដល់ទីឋានដ៏ស្រស់ត្រកាលដែលផុសនៅកណ្ដាលផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយនេះមិនខាន។
កោះតាគៀវ គឺជាកោះដ៏តូចមួយដែលមានក្រឡាផ្ទៃចំនួន ២៨ គីឡូម៉ែត្រការ៉េ គ្របដណ្ដប់ដោយព្រៃឈើបៃតងគួរជាទីគគយគន់ ។ កោះតាគៀវគឺជាទីស្ថានដ៏សមប្រកបបំផុតសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ និងរស់នៅជាមួយធម្មជាតិ។ ជាងនេះទៅទៀត កោះតាគៀវអំណោយផលល្អបំផុត សម្រាប់អ្នកចូលចិត្តមុជទឹកដើម្បីមើលផ្កាថ្មក្នុងសមុទ្រ ស្ទួចត្រី ដើរក្នុងព្រៃ ហែលទឹកកម្សាន្តលេង និងសកម្មភាពក្នុងសមុទ្រជាច្រើនផ្សេងទៀត។ ក្រៅពីនេះទេសចរអាចសម្រាកលំហែរកាយ គយគន់ថ្ងៃលិច ស្រូបយកជំនោរសមុទ្រ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បំបាត់ការនឿយហត់ផងដែរ។
រៀបរាប់យ៉ាងណា ក៏មិនដូចបានឃើញផ្ទាល់ភ្នែកដែរ។ តោះ! មកទស្សនាវីដេអូច្បាស់ត្រជាក់ភ្នែកពីកម្មវិធី "ផ្លូវទៅស្រុក វគ្គ៤" ទាំងអស់គ្នា ខាងក្រោមនេះ៖