- 2022-05-12 07:19:02
- ព័ត៌មាន
ជ្រាបជាព័ត៌មាន! ក្រសួងមិនទទួលស្គាល់ប័ណ្ណវ៉ាក់សាំងកូវីដ១៩ ចេញដោយក្រុមហ៊ុនឯកជនណាឡើយ ឈប់ចាញ់បោកទៀត
- 2022-05-12 07:19:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រាបជាព័ត៌មាន! ក្រសួងមិនទទួលស្គាល់ប័ណ្ណវ៉ាក់សាំងកូវីដ១៩ ចេញដោយក្រុមហ៊ុនឯកជនណាឡើយ ឈប់ចាញ់បោកទៀត
ចន្លោះមិនឃើញ
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទទូទាំងប្រទេសបានចេញសេចក្តីដំណឺងដ៏សំខាន់មួយដើម្បី ជម្រាបជូនដល់ សាធារណៈជនទាំងអស់ អំពីការចេញប័ណ្ណ និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ជៀសវាងការចាញ់បោកជឿលើការឃោសនាជនខិលខូច ឲ្យបង់ប្រាក់ធ្វើប័ណ្ណ ក្រៅពីប័ណ្ណដែលចេញដោយក្រសួងសុខាភិបាលដូចខាងក្រោម៖
១. ដោយកន្លងមកមានការប្រកាសផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមរបស់ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួនថា ខ្លួនគាត់មានការសហការណ៍ជាមួយក្រសួងសុខាភិបាលក្នុងការធ្វើប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ថ្មី ឬអាចចេញវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ទៅក្រៅប្រទេស។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទទូទាំងប្រទេស សូមបដិសេធចោលទាំងស្រុងនូវការប្រកាសរបស់ក្រុមហ៊ុន និងបុគ្គលទាំងនោះ និងសុំបញ្ឈប់សកម្មភាពឃោសនាទាំងអស់នេះជាបន្ទាន់។ ជាមួយគ្នានេះ គ.វ.ក-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវឈប់ជឿលើការឃោសនាបោកប្រាស់ទាំងនោះ ដើម្បីជៀសវាងនូវការខាតបង់ប្រាក់ និងបង្កឱ្យមានភាបអធិបតេយ្យក្នុងសង្គមដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល។
២. គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) មិនទទួលស្គាល់ប័ណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយក្រុមហ៊ុនឯកជន ឬបុគ្គលណាក្រៅពីក្រសួងសុខាភិបាល ឬក្រសួងការពារជាតិទេ។
៣. ការស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងតាមប្រព័ន្ធអនឡាញ (ដោយខ្លួនឯង ឬអ្នកស្នើសុំជំនួស) តាមរយៈតំណភ្ជាប់ https://search.vaccine.gov.kh/ និងមិនមានបង់កម្រៃទេ។
សូមអានព័ត៌មានលម្អិតខាងក្រោមដើម្បីឲ្យកាន់តែជ្រាបច្បាស់៖