/June-(5)/June-(8)/627ddd93d2957_1652415840_medium.jpg)
- 2022-05-13 04:33:37
- ព័ត៌មាន
ចង់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដ៏ល្បីមួយនេះ ត្រូវចេះហែលទឹកជាមុនសិន
- 2022-05-13 04:33:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដ៏ល្បីមួយនេះ ត្រូវចេះហែលទឹកជាមុនសិន
ចន្លោះមិនឃើញ
សាកលវិទ្យាល័យដ៏ល្បីមួយនៅក្នុងប្រទេសចិនបានបង្កើតកម្មវិធីសិក្សាដ៏ចម្លែកកម្របានឃើញ គឺតម្រូវឲ្យគ្រប់និស្សិតត្រូវចេះហែលទឹកទើបអាចប្រលងចេញបាន។
មានឈ្មោះ Tsinghua University ឬជាទូទៅសាធារណជនហៅថា MIT គឺជាសាកលវិទ្យាល័យមួយដែលបង្កើតគោលការណ៍ឲ្យសិស្សចេះហែលទឹកដំបូងកាលពីទសវត្សឆ្នាំ៩០ រួចក៏លុបចោលវិញដើម្បីបន្ធូរបន្ថយឲ្យមានសិស្សនិស្សិតចូលរឿងកាន់តែច្រើន។
យ៉ាងណាក្រោមការដឹកនាំថ្មីរបស់ Liu Bo ជានាយកផ្នែកអប់រំ និងកាយសម្បទា លោកបានបង្កើតច្បាប់នេះឡើងវិញ គឺសិស្សនិស្សិតដែលចង់រៀនចប់យកសញ្ញាប័ត្រត្រូវចេះហែលទឹក យ៉ាងហោចណាស់ក៏អាចហែលបាន៥០ម៉ែត្រដែរ។
វិន័យរបស់សាកលវិទ្យាល័យនេះបានទទួលការសរសើរពីអ្នកលេងបណ្ដាញសង្គម ដែលគិតថាវាអាចជួយឲ្យនិស្សិតកាន់តែរឹងមាំ និងអាចជួយខ្លួនឯងបានក្នុងករណីមានអាសន្ន ប៉ុន្តែក៏មានដែរការរិះគន់ ពីមនុស្សមួយចំនួនក្រោមហេតុផលថាវាជាឧបសគ្គសម្រាប់សិស្សនិស្សិតមានកាយសម្បទាមិនគ្រប់គ្រាន់ ឬគីឡូធ្ងន់ពិបាកក្នុងការរៀនហែលទឹក៕